PR NEWS
ក្រុមហ៊ុន GANZBERG ឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា សរុបចំនួន ១,០០០,០០០ ដុល្លារ
ដើម្បីជាការដឹងគុណ ដល់វីរកងទ័ពជួរមុខ ដែលឈរជើងការពារបូរណភាពទឹកដីកម្ពុជា ក្រុមហ៊ុន GANZBERG ឧបត្ថម្ភដល់កងទ័ពជួរមុខ សរុបចំនួន ១លានដុល្លារ។
ដើម្បីជាការដឹងគុណ ដល់វីរកងទ័ពជួរមុខ ដែលឈរជើងការពារបូរណភាពទឹកដីកម្ពុជា ក្រុមហ៊ុន GANZBERG ឧបត្ថម្ភដល់កងទ័ពជួរមុខ សរុបចំនួន ១លានដុល្លារ។ ក្រុមហ៊ុន GANZBERG ក៏បានចុះទៅដល់ជុំរុំជនភៀសសឹកដោយផ្ទាល់ ដើម្បីពាំនាំ អង្ករសរុប 220 តោន កន្ទេល 10,000 ភួយ 10,000 និងភេសជ្ជៈ 6000 កេស។



ក្រុមហ៊ុន GANZBERG តែងតែយកចិត្តដាក់ លើកិច្ចការងារសង្គម មនុស្សធម៌ គ្រប់ពេល ដែលប្រជាជនកម្ពុជាកំពុងជួបនូវទុក្ខលំបាក ជាពិសេសក្រុមហ៊ុន «ហ្គេនស៍បឺគ» ឧបត្ថម្ភដល់កងទ័ព ក៏ដូចជាក្រុមគ្រួសារនៃវីរកងទ័ពជួរមុខ ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។


ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន សូមបួងសួងដល់ ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ព ប្រជាជន និងទឹកដីនៃប្រទេសកម្ពុជា ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧