ព័ត៌មាន
ក្រសួងការពារជាតិកម្ពុជា៖ ភាគីថៃ ផ្សព្វផ្សាយ បកស្រាយប្រាសចាកការពិត អំពីផែនទីរូបភាពផ្កាយរណប
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានបកស្រាយបំភ្លឺជូនសាធារណជនជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងករណីនៅតំបន់ភូមិជោគជ័យ ដែលកន្លងមក អ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃ បានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិ និងអន្តរជាតិ អំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិជោគជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួន យកមកបកស្រាយប្រាសចាកពីការពិត ក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋកម្ពុជាថា បានទន្ទ្រានចូលទឹកដីថៃ។
ក្រោយពីក្រុមការងារមូលដ្ឋានបានចុះអង្កេតប្រមូលព័ត៌មាន និងទិន្នន័យនៅលើ ដីជាក់ស្តែងក្នុងតំបន់ភូមិជោគជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤៤ ដល់លេខ ៤៧ ក្រសួងការពារជាតិ សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបពីការពិតថា បើយើងពិនិត្យ ទៅលើផែនទីដែលកន្លងមកទាំងអ្នកនាំពាក្យរងយោធាថៃ ក៏ដូចជាសារព័ត៌មានថៃយកមកបង្ហាញ និងផ្សព្វផ្សាយ គឺជាផែនទីដែលគូសខ្សែព្រំដែនជាឯកតោភាគី ដែលបង្កើតបានជាព័ត៌មានមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស នាំឱ្យមានការយល់ច្រឡំ៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព