ព័ត៌មាន
ក្រសួងការពារជាតិ៖ បដិសេធ ភាគីថៃថា ការចុះហត្ថលេខារបស់ លោក ឡាយ សៀងលី លើប្លង់ទីតាំងបង្គោល គឺជា ការទទួលស្គាល់ខ្សែព្រំដែន
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចំពោះប្លង់បង្ហាញទីតាំងភូមិសាស្ត្រ និងបង្គោលព្រំដែន ដែលអ្នកនាំពាក្យរង យោធាថៃ ក៏ដូចជារដ្ឋបាលខេត្តស្រះកែវ និងបណ្តាញព័ត៌មានថៃ យកមកបង្ហាញ និងផ្សព្វផ្សាយនេះ មានចុះហត្ថលេខាដោយ លោក ឡាយ សៀងលី (អតីតប្រធានក្រុមវាស់វែងខាងកម្ពុជា) និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាក់ឌី (អតីតប្រធានក្រុមវាស់វែងខាងថៃ) គឺ ជាប្លង់ដែលបញ្ជាក់អំពីទីតាំងបង្គោលព្រំដែន ប៉ុណ្ណោះ។
ប្លង់នេះត្រូវបានធ្វើ និងចុះហត្ថលេខារួមគ្នាដោយប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ក្រោយពេលដែលភាគីទាំងពីរបានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានបោះកាលពីសម័យបារាំង ហើយមិនមែនជាផែនទី ឬជាឯកសារដែលនិយាយ ឬបញ្ជាក់ពីខ្សែព្រំដែនឡើយ។
ដូច្នេះការលើកឡើងថា ការចុះហត្ថលេខារបស់លោក ឡាយ សៀងលី លើប្លង់ទីតាំងបង្គោលទាំងនេះ គឺជា ការទទួលស្គាល់ខ្សែព្រំដែន ពុំមែនជាការពិតនោះទេ”។


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព