ព័ត៌មាន
ក្រសួងការពារជាតិកម្ពុជា៖ ពលរដ្ឋថៃ បានកាន់កាប់ និងអាស្រ័យផលចូលដីកម្ពុជា នៅចន្លោះបង្គោលព្រំដែនលេខ៤៤ ដល់៤៧
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងការពារជាតិ មានប្រសាសន៍ថា តាមការអង្កេតរបស់ក្រុមការងារមូលដ្ឋាននៅលើដីជាក់ស្តែង នៅចន្លោះបង្គោលព្រំដែនលេខ៤៤ ដល់បង្គោលលេខ៤៧ យើងសង្កេតឃើញថា ប្រជាពលរដ្ឋថៃបានកាន់កាប់ និងអាស្រ័យផលចូលមកក្នុងទឹកដីកម្ពុជា ព្រមទាំងមានផ្លូវកៅស៊ូថៃស្ថាបនាចូលក្នុងទឹកដីកម្ពុជាផងដែរ។
ឧត្តមសេនីយ៍ទោ ឆេង ឃុន មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ជូនបន្ថែមថា កន្លងមកយោធាថៃ ក៏ដូចជាអាជ្ញាធរខេត្តថៃ បានប្រើប្រាស់ផែនទី ដែលបង្កើតខ្សែព្រំដែនជាឯកតោភាគីយកមកទាមទារ ដោយបង្ហាញតែទីតាំងដែលខ្លួនចោទប្រជាពលរដ្ឋកម្ពុជាថាបានទន្ទ្រានកាន់កាប់ចូលទឹកដីថៃ ប៉ុន្តែមិនបានបង្ហាញពីទីតាំងដែលប្រជាពលរដ្ឋថៃ ក៏ដូចជាយោធាថៃបានទន្ទ្រានកាន់កាប់ចូលក្នុងទឹកដីកម្ពុជានោះទេ”។


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព