ព័ត៌មាន
កម្ពុជាទទួលពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង «កិច្ចព្រមព្រៀង BBNJ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិច) បានអញ្ជើញពិធីថតរូបរួមគ្នានៃបណ្តាប្រទេសដែលផ្តល់សច្ចាប័នលើ BBNJ កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ នាទីតាំង North Delegate Loung, UN Building និងបានអញ្ជើញចូលរួមនិងទទួលពានរង្វាន់ The High Seas Treaty Champion ក្នុងកម្មវិធី High Level Side Event: From Nice too New York: Activate the High Sea Treaty។ ការទទួលបានពានរង្វាន់នេះ បានផ្តល់កិត្តិយសដល់ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគំរូមួយក្នុងចំណោមប្រទេសស្ថាបនិក ទី៥៦ ក្នុងចំណោមប្រទេស ចំនួន៦០ ដំបូងគេ ដែលបានចូលក្នុងកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ»។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់ The High Sea Treaty Champion ទន្ទឹមគ្នា ជាមួយឥស្សរជនសំខាន់ៗ មេដឹកនាំនយោបាយកម្រិតខ្ពស់ ក្រុមអង្គការអន្តរជាតិធំៗ និងសកម្មជនយុវជនផ្សេងទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងការចរចា ដើម្បីបង្កើតបានសន្ធិសញ្ញា ការចូលរួមដោះស្រាយបញ្ហាបរិស្ថាន ការចូលរួមប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការអភិរក្សមហាសមុទ្រ រហូតដល់បានអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង (BBNJ) និងការអនុវត្តសន្ធិសញ្ញានេះប្រកបដោយប្រសិទ្ធភាព។
កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងកំឡុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង។ កម្ពុជាបានអនុវត្តនីតិវិធីបន្តបន្ទាប់ រហូតបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង BBNJ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ មុនសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នាទីក្រុងញូវយ៉កនៃសហរដ្ឋអាម៉េរិកក្នុងពេលនេះ។ សន្ធិសញ្ញាស្តីពី The High Sea Level Treaty បានបង្កើតឡើងបាន បន្ទាប់ពីប្រទេសដំបូងគេចំនួន ៦០ ប្រទេស បានផ្តល់សច្ចាប័នលើ «កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ)» អំឡុងពេលនៃព្រឹត្តិការណ៍ពិសេស ស្តីពីសកម្មភាពអាកាសធាតុ ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២៦ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិកាន់តែខ្លាំងឡើង ការពារមហាសមុទ្រ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារជីវិត និងជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងពិភពលោក៕










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព