ព័ត៌មាន
សមាគមក្នុងស្រុកកំពុងបង្កើនចំណេះដឹងដល់សហគ្រិន ក្នុងការទទួលបានហិរញ្ញប្បទានពង្រីកអាជីវកម្ម
តំណាងសមាគមធំៗចំនួនពីរ កំពុងគិតគូរ និងដោះស្រាយដល់សហគ្រិនក្នុងស្រុក តាមរយៈការជំរុញបង្កើតចំណេះដឹង និងការទំនាក់ទំនងទៅនិងដៃគូផ្សេងៗ ដើម្បីទទួលបានហិរញ្ញប្បទាន សម្រាប់បង្កើត ឬពង្រីកអាជីវកម្មបន្ថែម ខណៈប្រជាពលរដ្ឋកំពុងគាំទ្រ ផលិតផលខ្មែរ។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម នេះថា ជុំវិញផលិតផលក្នុងស្រុកឃើញថា ពីមួយឆ្នាំទៅមួយមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែងសិប្បកម្មជាស្រ្តី កំពុងមានភាពមមាញឹកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន លើកិច្ចដំណើរការផលិត និងវេចខ្ចប់ ដោយមានសម្ទុះកើនឡើងគួកត់សម្គាល់ ផលិតរុញចូលទីផ្សារ ឆ្លើយតបទៅនិងតម្រូវការប្រើប្រាស់ក្នុងស្រុក។
លោកជំទាវបន្តថា ស្របពេលប្រជាពលរដ្ឋកំពុងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក សហគ្រិនជាស្រ្តីមួយចំនួននៅជួប បញ្ហាឥណទាននៅឡើយ សម្រាប់ពង្រីកអាជីវកម្មពួកគាត់បន្ថែម។ ចំពោះបញ្ហានេះ សមាគមបាននិងកំពុងយកចិត្តទុកដាក់ តាមរយៈ ការផ្តល់នូវចំណេះដឹង ការបង្កើតនូវទំនាក់ទំនងផ្សារភ្ជាប់រវាងសមាជិករបស់សមាគម ទៅនិងដៃគូអភិវឌ្ឍផ្តល់នូវហិរញ្ញប្បទានផ្សេងៗ ដើម្បីធ្វើយ៉ាងណាក្នុងការទទួលបានហិរញ្ញប្បទាន និងការយកទៅប្រើប្រាស់ឱ្យមានសុខភាពល្អ ក្នុងកិច្ចដំណើរការអាជីវកម្មរបស់ ពួកគាត់។
ឧកញ៉ា ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) លើកឡើងផងដែរថា កន្លងមកសហគ្រាសធុនតូច និងមធ្យម បានជួបបញ្ហាជាច្រើនដូចជា វិបត្តិនៃជំងឺកូវីដ-១៩, ការអូសបន្លាយនៃសង្រ្គាមរុស្សី-អ៊ុយក្រែន អ៊ីស្រាអ៊ែល-ហាម៉ាស់ និងការកាត់អត្រាការប្រាក់ដុល្លារនាពេលកន្លងមក ដោយនាំឱ្យមានការប៉ះពាល់ជាសកល ដែលបញ្ហានេះធ្វើឱ្យសហគ្រាសក្នុងស្រុកត្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិលបន្ថែម។
សូមបញ្ចាក់ថា ជុំវិញបញ្ហាឥណទាននេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ថ្មីៗនេះថា រាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់ការទទួល ហិរញ្ញប្បទាន និងឥណទាន តាមរយៈការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, និងសាជីវកម្មធានាឥណទានកម្ពុជា ហើយតទៅមុខរាជរដ្ឋាភិបាលនឹងបន្តពិនិត្យលទ្ធភាព វិភាជកញ្ចប់ថវិកាជូន ធនាគារទាំងពីរនេះ បន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសក្នុងស្រុក ដើម្បីទទួលបានកម្ចីក្នុងទំហំសមស្រប និងសម្រាប់រយៈពេល វែង៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព