ព័ត៌មាន
តំណាងរាស្រ្តមណ្ឌលរតនគិរីស្នើអាជ្ញាធរប្រើប្រាស់កម្លាំងសរុបអន្តរាគមន៍ជួយពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទឹកទន្លេស្រែពក
ខេត្តរតនគិរី៖ ឯកឧត្តម គិត ទ្រី សមាជិក គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ក្នុងឃុំសិរីមង្គល ស្រុកកូនមុំខេត្តរតនគិរី ។
ក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកូនមុំ ប្រើប្រាស់កម្លាំង និងមធ្យោបាយទាំងអស់ ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ទឹកជំនន់ពីទន្លេស្រែពក ជាពិសេសត្រូវយកចិត្តទុកដាក់ តាមដានក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែល កំពុងជន់ឡើងខ្លាំងនេះ និងសូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។
យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកូនមុំបានបង្ហាញថា ស្រុកកូនមុំមានឃុំចំនួន៥ ដែលកំពុងរងផលប៉ះពាល់ពីជំនន់នេះ រួមមាន៖ ឃុំសិរីមង្គល រងផលប៉ះពាល់ចំនួន ៣ភូមិ ឃុំស្រែអង្រ្គង ២ភូមិ ឃុំតាអង២ភូមិ ឃុំត្រពាំងច្រេស ១ភូមិ និងឃុំត្រពាំងក្រហម ៣ភូមិ។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥ ភ្លៀងនៅតែបន្តធ្លាក់បន្ថែម ទៀត ហើយស្ថានភាពទឹកទន្លេសេសាន និងទន្លេស្រែពក ហក់ឡើងខ្ពស់លើសកម្រិតកម្ពស់ប្រកាសអាសន្ន (កម្រិតកម្ពស់ប្រកាសអាសន្ន ១២,៥ម៉ែត្រ) ៕











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព