ព័ត៌មាន
ឯកឧត្តម Anwar Ibrahim ទូរស័ព្ទជាមួយ ឯកឧត្តម ដូណាល់ ត្រាំ ជជែកពីបញ្ហាព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ បានទូរស័ព្ទជាមួយឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ។
ឯកឧត្តម Anwar Ibrahim បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី ដូណាល់ ត្រាំ មុននេះបន្តិច ឯកឧត្តម បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីបន្តដើរតួនាទីយ៉ាងសកម្មក្នុងការធានាសុខសន្តិភាពក្នុងតំបន់ ជាពិសេសទាក់ទងនឹងបញ្ហាកម្ពុជា-ថៃ។
ឯកឧត្តមបានថ្លែងថា ឯកឧត្តមប្រធានាធិបតី ត្រាំ ទទួលស្គាល់ភាពជោគជ័យរបស់ម៉ាឡេស៊ី ក្នុងការសម្រួលកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ជាសមិទ្ធផលដ៏ធំធេង ដែលបង្ហាញពីអធិបតេយ្យភាព និងភាពរឹងមាំរបស់ម៉ាឡេស៊ី, ហើយឯកឧត្តម ក៏បានសរសើរទៅកាន់ឯកឧត្តម ដូណាល់ ត្រាំវិញដែរចំពោះ តួនាទី ដែលសហរដ្ឋអាមេរិកកំពុងតែធ្វើការធានាថាបទឈប់បាញ់គ្នាបានសម្រេច។
ឯកឧត្តម Anwar Ibrahim បានបញ្ជាក់ថា ម៉ាឡេស៊ី ទន្ទឹងរង់ចាំវត្តមានរបស់លោកប្រធានាធិបតី ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយ ដែលនឹងក្លាយជាវេទិកាសំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព