ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសជប៉ុន៖ «ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងចំពោះវិវាទព្រំដែនកម្ពុជា-ថៃ»
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ម្សិលមិញ ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ឯកឧត្តម អ៊ីវ៉ាយ៉ា បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ដោយសារការប៉ះទង្គិចរវាងយោធាកម្ពុជា និងថៃ។ ឯកឧត្តម អ៊ីវ៉ាយ៉ា បានសម្តែងនូវក្តីសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា។ ឯកឧត្តម អ៊ីវ៉ាយ៉ា ក៏បានបញ្ជាក់ថា ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង។
រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងជប៉ុន និងកម្ពុជា និងបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ដែលរួមចំណែកដល់ការលើកកម្ពស់ការវិនិយោគឯកជន និងការអភិវឌ្ឍឧស្សាហកម្ម ដូចជា “កញ្ចប់សហបង្កើតសេដ្ឋកិច្ច”, ការអភិវឌ្ឍកំពង់ផែព្រះសីហនុ, កិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល និងការអភិវឌ្ឍបណ្តាញទូរគមនាគមន៍ស្នូលរួមមានប្រព័ន្ធ 5G ជាដើម។
រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាបន្តសហការលើបញ្ហាក្នុងតំបន់ រួមមានសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងគោលនយោបាយចំពោះកូរ៉េខាងជើង ក៏ដូចជាបញ្ហានុយក្លេអ៊ែរ និងមីស៊ីល និងបញ្ហាចាប់ពង្រត់ផងដែរ៕






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព