ព័ត៌មាន
អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យសួរសុខទុក្ខដល់ពលរដ្ឋភៀសខ្លួនយប់មិញ
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យអមដំណើរដោយមន្រ្តីក្រុមការងារមួយចំនួនបានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួនពីយប់មិញ ដែលមានការបារម្ភភ័យខ្លាចពីការផ្ទះអាវុធរបស់ទាហានថៃវាយប្រហារសារជាថ្មីមកលើកម្ពុជា ដោយពួកគាត់បានធ្វើដំណើរមករកទីតាំងកន្លែងសុវត្ថិភាពដើម្បីស្នាក់នៅជាបណ្តោះអាសន្ននៅចំណុច សាលាបឋមសិក្សាឈើស្លាប់ ឃុំកោគខ្ពស់ ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ។
ឯកឧត្តម មាន ចាន់យ៉ាដា បានប្រសាសន៍អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការអត់ធ្មត់ខ្ពស់ និងត្រូវរក្សាសុខភាព អនាម័យ ក្នុងការស្នាក់ជាបណ្តោះនេះឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា ដោយសារតែការឈ្លានពានពីទាហានសៀមម្តងហើយម្តងទៀតមកលើអធិបតីភាពកម្ពុជា កម្ពុជានៅតែរក្សាភាពអត់ធ្មត់ខ្ពស់បំផុត ដើម្បីអនុវត្តគោរពនូវបទឈប់បាញ់។ ប៉ុន្តែភាគីទាហានថៃនៅតែបន្តសកម្មភាពយ៉ាងគគ្លើនរំលោភបំពានម្តងហើយម្តងទៀតមលើកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាដែលរស់នៅតាមបន្ទាត់ព្រំដែនមានបញ្ហាប្រឈមខ្លាំងទៅនឹងសុវត្ថិភាព និងការភ័យខ្លាចរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា ទោះភាគីទាហានថៃបំពានមកកម្ពុជាយ៉ាងណាក្តី ក៏កម្ពុជានៅតែរក្សាភាពអត់ធ្មត់ខ្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាតាមច្បាប់អន្តរជាតិ ដើម្បីរកវិធីសាស្រ្តបញ្ចប់សង្រ្គាម ព្រោះសង្រ្គោមមិនបានផ្តល់ផលចំណេញណាមួយសម្រាប់ប្រទេសទាំងពីរនោះឡើយ។
សូមបញ្ជាក់ថា ភាគីទាហានថៃតែងតែធ្វើការយីយាបង្កការរំខានបំពានដោយការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន នៅវេលាម៉ោង ៣:៥៨នាទីទាបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅព្រំដែនចំណុចប្រាសាទតាមាន់ ដោយការបោកគ្រាប់បែក និងបាញ់កាំភ្លើងធនតូច ខណៈកងទ័ពកម្ពុជាមិនមានការតបតនោះឡើយ ដោយកម្ពុជាបានអនុវត្តគោរពកិច្ចព្រមព្រៀងបទឈប់បាញ់៕
អត្ថបទ៖ ឃិនសារិទ្ធ










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព