ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកពិព័រណ៍ «ស្នាដៃមត៌កមនុស្សរស់» រយៈពេល០៣ថ្ងៃ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “ស្នាដៃមត៌កមនុស្សរស់” ដែលនឹងបើកជូនទស្សនា ស្វែងយល់ដោយសេរី រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ នៅសារមន្ទីរខ្លែងខ្មែរ ទល់មុខវិមានរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ថា ពិព័រណ៍ “ស្នាដៃមត៌កមនុស្សរស់” រៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នាយកដ្ឋានអភិវឌ្ឍវប្បធម៌ សហការឧបត្ថម្ភដោយមីជាតិ និងវីតាល់ មានគោលបំណងលើកតម្កើង និងបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈការតាំងបង្ហាញស្នាដៃ និងទេពកោសល្យជំនាញសិល្បៈវប្បធម៌របស់ព្រឹទ្ធាចារ្យមត៌កមនុស្សរស់។ មត៌កមនុស្សរស់ សំដៅដល់បុគ្គល ឬក្រុមមនុស្សមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលចាំបាច់ដល់ការបង្កើតភាពសម្រិត សម្រាំង នៃទិដ្ឋភាពជីវិតវប្បធម៌របស់ប្រជាជន និងអត្ថិភាពបន្តនូវ បេតិកភណ្ឌ វប្បធម៌ អរូបី របស់ជាតិ។
សូមរំលឹកឡើងវិញថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់មន្រី្តរាជធានី-ខេត្ត ចូលរួមថែរក្សានូវអ្វីដែលជាមរតកជាតិ និងស្នើដល់យុវជន យុវនារីទាំងអស់ ចូលរួមផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ដោយគាំទ្រនូវអ្វីដែលជាវប្បធម៌របស់ខ្មែរ។ បើយើងក្រឡេកមើលប្រទេសជិតខាង និងនៅលើឆាកអន្តរជាតិ ចំណេះដឹងរបស់ដូនតា ដែលបានច្នៃទៅតាមបច្ចេកវិទ្យាថ្មីៗ គឺទទួលនូវការចាប់អារម្មណ៍ខ្លាំងណាស់ ពិព្រោះចំណេះដឹងកាន់តែតិចទៅៗ ទៅតាមការវិវត្តន៍ ប្រសិនបើយើងទាំងអស់គ្នាចេះទាញយកនូវឱកាសនេះ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ គឺជាឱកាសមួយ ដើម្បីបើកទូលាយខ្លួនឯងផង ទៅកាន់ទីផ្សារផង បង្កើនចំនេះដឹងផង ហើយថែរក្សានូវអ្វីដែលជាមរតកដូនតាផង។ ដូច្នេះប្រធានមនី្ទរវប្បធម៌ និងអង្គភាពវប្បធម៌ ត្រូវមានភារកិច្ចថែរក្សានូវអ្វីដែលជាទំនៀមទំលាប់វប្បធម៌ខ្មែរ។
(១).មរតកមនុស្សរស់
(២).ពង្រឹងនូវអត្តសញ្ញាណរបស់យើងឲ្យនៅជាខ្មែរ
ជាចុងក្រោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានក្រើនរំលឹកឡើងវិញថា មុននឹងស្គាល់វប្បធម៌បរទេស ត្រូវស្គាល់វប្បធម៌ខ្មែរយើងសិន មុននឹងស្រលាញ់បរទេស ត្រូវស្រលាញ់អ្វីដែលជារបស់ជាតិជាមុនសិន ហើយបើយើងជាខ្មែរមិនចូលរួម របស់ទាំងនោះនឹងបាត់បង់។ ដូច្នេះយើងត្រូវចូលរួមថែរក្សានូវអ្វីដែលជាមរតករបស់ជាតិ៕
អត្ថបទ រដ្ឋា














-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព