ព័ត៌មាន
ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់ការសះជាចប់សព្វគ្រប់
ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់ការសះជាហើយនៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះដោយភាគីកម្មករចំនួន ៦៨នាក់ បានយល់ព្រមទទួលសំណងចំនួន ៤ចំណុចដើម្បីបញ្ចប់កិច្ចសន្យាការងារ កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះចំនួន៣នាក់ចូលធ្វើការវិញនៅផ្នែកប៉ាក់ដដែល ហើយកម្មករ ២នាក់លំហែមាតុភាព ខណៈដែលកម្មករចំនួន ២នាក់ទៀតអវត្តមាន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា៖ “នេះជាលទ្ធផលសះជាដែលគូភាគីទាំងពីរបានយោគយល់គ្នាឈរលើជំហរឈ្នះៗទាំងសងខាងក្រោមការចុះអន្តរាគមន៍របស់ក្រសួងការងារយ៉ាងលឿនរហ័ស និងយកចិត្តទុកដាក់បំផុតពីក្រសួងក្នុងនាមជាអាណាព្យាបាលសម្របសម្រួលដោយឈរលើប្រយោជន៍រួមទាំងអស់គ្នា”។
អ្នកនាំពាក្យរូបនេះបន្តថា តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងដែលលឿនរហ័សដូចក្នុងករណីនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល អាណត្តិទី៧ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់បងប្អូនកម្មករកម្មការិនី ក៏ដូចជានិយោជកនោះឡើយ។
សូមបញ្ជាក់ថា បងប្អូនកម្មករចំនួន៧៥នាក់ កាលពីថ្ងៃទី២៨ ខែកញ្ញា បានចេញឈរនៅខាងមុខក្រុមហ៊ុនតវ៉ាមិនសុខចិត្តបន្ទាប់ពីមានការផ្លាស់ប្តូរកម្មករចំនួន ៧៥នាក់នេះពីផ្នែកប៉ាក់មកផ្នែកដេរវិញដោយសារផ្នែកប៉ាក់មិនមានការងារច្រើនដូចមុន។
ដើម្បីសម្របសម្រួលលើបញ្ហានេះ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារជំនាញកម្រិតខ្ពស់របស់ក្រសួង ដោយធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយ និងសម្របសម្រួលបញ្ចប់បញ្ហានេះចប់សព្វគ្រប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។
ជាមួយនឹងករណីសះលើកនេះ និងករណីផ្សេងៗទៀតជាបន្តបន្ទាប់លើការសម្របសម្រួលរបស់ក្រសួងការងារក្នុងនាមជាអាណាព្យាបាលសម្រាប់វិស័យ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករកម្មការិនី និងសាធារណជនទាំងអស់សូមបន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលដែលបាននិងបន្តយកចិត្តទុកដាក់ជាអាទិភាពចំពោះសុខទុក្ខរបស់បងប្អូន៕


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព