ព័ត៌មាន
ពលរដ្ឋស្របតាមការអំពាវនាវរបស់សម្ដេចតេជោកុំតបនឹងជាតិសាសន៍ថៃដែលធ្វើទង្វើអសីលធម៌
ស្វាយរៀង ៖ ប្រជាពលរដ្ឋខ្មែរ បានយល់ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនតបតនឹងជាតិសាសន៍ថៃមួយចំនួនដោយទង្វើអសីលធម៌ ក្រោយពួកក្រុមថៃជ្រុលនិយមមួយចំនួន បានយកបានរូបថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាទៅធ្វើទង្វើគ្មានសីលធម៌ជាសាធារណៈ ។
ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង បានគាំទ្រយ៉ាងពេញទំហឹងចំពោះការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យពលរដ្ឋមានការអត់ធ្មត់ និងរក្សាភាពស្ងៀមស្ងាត់ កុំតបតចំពោះទង្វើអសីលធម៌ ដែលប្រជា ជនសៀមមួយចំនួនបានប្រព្រឹត្តចំពោះថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដូចជារូបថតសម្តេចប្រធានព្រឹទ្ធស ភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជា យកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីងមោង ដោយបាន វាយប្រហារ និងប្រមាថជាសាធារណៈ ជាដើម។
ប្រជាពលរដ្ឋ ចូលរួមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌របស់ជនជាតិ ថៃមួយចំនួន ដែលអាកប្បកិរិយាបែបនេះ បានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដល់ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមក រវាងប្រជាជាតិ និងប្រជា ជាតិ ៕ ដោយ ៖ ភា សារិត


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព