ព័ត៌មាន
សាស្ត្រាចារ្យឯកទេសវះកាត់ទូទៅសិង្ហបូរី ដឹងគុណ និងភ្ញាក់ផ្អើលចំពោះ សុខាភិបាលកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួប លោកសាស្ត្រាចារ្យ Prof Chiu Ming Terk សាស្ត្រាចារ្យឯកទេសជំនាញប៉ះទង្គិករបួសក្បាល និងវះកាត់ទូទៅសិង្ហបូរី (Former Director Of Trauma, Senior Consultant General Surgeon at Tan Tock Seng Hospital (TTSH)) និងគ្រួសារ ដែលលោកមានបំណងជួបសំដែងការគួរសម និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយផ្ទាល់ ដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះការខ្នះខ្នែងអស់ពីកម្លាំងកាយចិត្ត ជួយសង្គ្រោះជីវិតលោកក្នុង មន្ទីរពេទ្យកាល់ម៉ែត និងសម្របសម្រួលបញ្ជូនបន្តការថែទាំព្យាបាលក្នុងមាតុប្រទេសរបស់លោកវិញ យ៉ាងមានប្រសិទ្ធភាព និងប្រកបដោយភាពកក់ក្តៅ។
ក្នុងជំនួប នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នេះ លោកសាស្ត្រាចារ្យ Prof Chiu Ming Terk បានសំដែងអំណរគុណផងដែរចំពោះ សាស្ត្រាចារ្យ Prof François Xavier Roux និងក្រុមការងារមន្ទីរពេទ្យទាំងអស់ ដែលបានចូលរួមសង្គ្រោះ រួមទាំងធ្វើការកាត់វះកាត់សម្រេចបានជោគជ័យ។ លោកបានសំដែងនូវការភ្ញាក់ផ្អើលនូវការរីកចម្រើនជាពិសេសវិស័យសុខាភិបាល រយៈពេល ២ឆ្នាំចុងក្រោយនេះ។
លោកសាស្ត្រាចារ្យបានប្តេជ្ញាបន្តសហការ ជួយដល់ការពង្រឹងសមត្ថភាពសង្គ្រោះដោយការប៉ះទង្គិច Trauma Care ដោយការបណ្តុះបណ្តាលអោយបានទូលាយបន្ថែមរហូតដល់ថ្នាក់ក្រោមជាតិ ដែលមានចំណុចគន្លិះ៣ ដែលត្រូវយកចិត្តទុកដាក់៖
១.ពង្រឺងការសង្គ្រោះ មុនដល់មន្ទីរពេទ្យទាន់ពេល
២.បញ្ឈប់ការហូរឈាមឱ្យមានប្រសិទ្ធភាព
៣.ការសង្គ្រោះដោយ វះកាត់បឋម ដើម្បីdamage control។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញពីផ្លែផ្កាដែលកើតមានក្រោយ អនុស្សារណៈយោគយល់ រវាងមន្ទីរពេទ្យកាល់ម៉ែត និង មន្ទីរពេទ្យសឹង្ហបុរី និងប្ដេជ្ញាបន្តសហការ ផ្លាស់ប្តូរបទពិសោធន៏ ឱ្យបានញឹកញាប់ជាប្រចាំ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីស៊ីថលទំនាក់ទំនង៕







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព