ព័ត៌មាន
សហគមន៍ខ្មែរនៅជប៉ុន ប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ ដែលបានបន្តទន្ទ្រានទឹកដីកម្ពុជា
សហគមន៍ខ្មែរនៅជប៉ុននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានប្រមូលផ្ត៉ំគ្នានៅកណ្តាលទីក្រុងតូក្យូ និងខេត្តក្យូតុ ដើម្បីសម្តែងមតិថ្កោលទោសកងកម្លាំងចម្រុះថៃ ដែលបានបន្តទន្ទ្រាន ឈូសឆាយដី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ បន្ថែមពីនេះ ការប្រមូលផ្តុំរបស់សហគមន៍ខ្មែរនេះ ក៏មានការដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងបារាំងប្រចាំប្រទេសជប៉ុន ដើម្បីអំពាវនាវឱ្យថ្កោលទោសចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃ និងចាត់វិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះបញ្ឈប់សកម្មភាពយ៉ាងគគ្លើននេះ។
អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ការប្រមូលផ្តុំនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដើម្បីប្រកាសថ្កោលទោសចំពោះអំពើរំលោភបំពានលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។
សហគមន៍ខ្មែរនៅប្រទេសជប៉ុនទាមទារឱ្យអាជ្ញាធរថៃបញ្ឈប់នូវទង្វើរំលោភបំពាននិងអំពើហិង្សាទាំងអស់នេះ ជាបន្ទាន់ និងគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ស្មារតីនៃកិច្ចប្រជុំ GBC និង RBC, MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕














-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព