ព័ត៌មាន
ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្តាហ៍) ខេត្តតាកែវ បន្តទាក់ទាញប្រជាពលរដ្ឋចូលរួមលើកតម្កើងផលិតផលខ្មែរ
តាកែវ៖ នៅថ្ងៃចុងសប្តាហ៍នេះ ទិដ្ឋភាពនៅបរិវេណសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ កាន់តែមានភាពអ៊ូអរ ដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន បានមកទស្សនា និងគាំទ្រយ៉ាងផុសផុលនូវ “ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្តាហ៍)” ខេត្តតាកែវ ដែលបន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរ។
បើយោងតាមមន្ទីររដ្ឋបាលខេត្តតាកែវ ផលិតផលដែលដាក់លក់មានភាពសម្បូរបែប រួមមាន គ្រឿងទេស អាហារកែច្នៃ បន្លែ ផ្លែឈើ ត្រីសាច់ ជាច្រើនមុខ ដែលសុទ្ធសឹងតែជាស្នាដៃរបស់កសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវធ្វើដោយផ្ទាល់។
រដ្ឋបាលខេត្តតាកែវសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ផ្សារនេះបើកលក់រៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពី ម៉ោង ៦:៣០ ព្រឹក ដល់ម៉ោង ១៨:០០ ល្ងាច៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព