ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៦ របស់WHO សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅហ្វីជី
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងណាឌី សាធារណរដ្ឋហ្វ៊ីជី។
ក្នុងឱកាសអញ្ជើញធ្វើមាតុនិវត្តន៍ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធផលចម្បងៗនៃកិច្ចប្រជុំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាល និងដល់បណ្តាសារពត៌មាន ដែលក្នុងនោះ រួមមាន “ការរៀបចំគោលនយោបាយត្រួតពិនិត្យកម្មវិធី/គម្រោងកិច្ចពិភាក្សា ការសម្រេចនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ការពិចារណាការកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ ព្រមទាំងពិភាក្សាស្វែងរកកាលានុវត្តភាព សម្រាប់ដឹកនាំដោះស្រាយបញ្ហារួមគ្នា អនុម័តដំណោះស្រាយ ពិនិត្យនិងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត”។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា ប្រធានបទសំខាន់ៗ ដែលបានលើកមកពិនិត្យ និងពិភាក្សាមានលក្ខណៈ ប្រដំប្រសង និងស៊ីចង្វាក់ស្របនឹងផែនការយុទ្ធសាស្ត្រ និងទិសដៅអាទិភាពសុខាភិបាលរបស់កម្ពុជាយើងផងដែរ ហើយដែលកម្ពុជា បានចាប់ផ្តើម និងកំពុងបន្តអនុវត្តន៍។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជម្រាបពីជំហរកម្ពុជា រួមទាំងការគាំទ្ររបស់ក្រសួង ជូនដល់ប្រតិភូជំនាញសុខាភិបាល ដែលនៅបន្តចូលរួម និងធ្វើបទអន្តរាគមន៍ ទៅលើប្រធានបទសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម៖ ១) ការប្រែប្រួលអាកាសធាតុ ២) កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង ៣) សន្តិសុខសុខភាព ដូចជាជំងឺឆ្លង ៤) ការធ្វើឱ្យកាន់តែប្រសើរឡើងការថែទាំសុខភាពបឋម (Boosting Primary Health Care) ៤) ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ៥) សុខភាពមាត់ធ្មេញ (Oral Health) ៧) សុខាភិបាលឌីជីថល (Digital Health) ៨) ការអភិវឌ្ឍន៍មូលធនមនុស្សសុខាភិបាល និង ៩) កម្មវិធីចាក់ថ្នាំបង្ការ។
កិច្ចប្រជុំលើកទី៧៦ របស់ អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងណាឌី សាធារណរដ្ឋហ្វីជី ដោយមានការចូលរួមពីប្រទេសជាសមាជិក នៃអង្គការសុខភាពពិភពលោក ចំនួន៣៨ ប្រទេស/ដែនដី និងដៃគូអភិវឌ្ឍន៍នានា៕
អត្ថបទ រដ្ឋា










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព