ព័ត៌មាន
ប្រធានរដ្ឋសភាប្រទេសហុងគ្រីរៀបចំពិធីលៀងសាយភោជន៍ អាហារថ្ងៃត្រង់ ស្វាគមន៍ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា
ក្រោយពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីររួចមក នៅក្នុងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នោះ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភានៃប្រទេសហុងគ្រី បានរៀបចំពិធីលៀងសាយភោជន៍ អាហារថ្ងៃត្រង់ ស្វាគមន៍ជូនគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភាហុងគ្រី។
ប្រធានរដ្ឋសភាប្រទេសទំាងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងប្រទេសហុងគ្រីនាឱកាសនេះ ថាជាព្រឹត្តិការណ៍សំខាន់ថ្មីមួយបង្ហាញពីការរីកចម្រើនកាន់តែខ្លំាងក្លាឡើងថែមទៀតនៃទំនាក់ទំនងប្រទេសទំាងពីរដែលមានតំាងពីរយូរលង់ណាស់មកហើយ និងដែលបានឈានដល់ខួបទី៧០ឆ្នាំនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។
អនុស្សរណៈនៃការយោគយល់គ្នាដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខានៅពេលនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីនៃចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ ការទូតសភាប្រទេសទំាងពីរ ដែលបានយកប្រជាពលរដ្ឋជាស្នូល និងការគោរពនិងជឿជាក់ ឱ្យតម្លៃគ្នាទៅវិញទៅមក។
នៅក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់នេះ ថ្នាក់ដឹកនាំប្រទេសទំាងពីរក៏បានចែករំលែកបទពិសោធន៍ និងទស្សនៈ ជុំវិញប្រវត្តិសាស្រ្តនៃទំនាក់ទំនងប្រទេសកម្ពុជា និងហុងគ្រី ព្រមទាំងបានលើកឡើងពីបញ្ហាវប្បធម៌ អរិយធម៌ បញ្ហាសេដ្ឋកិច្ច បញ្ហាសង្គមកិច្ច សុខុលមាលភាពពលរដ្ឋ រួមនឹងបញ្ហាអន្តរជាតិ ពិសេសតម្លៃសន្តិភាពផងដែរ៕
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព