ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ធ្វើបាឋកថា ពន្យល់ឱ្យយុវជនមានស្មារតីរួបរួមគ្នាទើបប្រទេសជាតិរឹងមាំ
ពាក់ព័ន្ធនឹង វេទិកាយុវជនកម្ពុជាប្រចាំឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានអញ្ជើញឱ្យធ្វើបាឋកថាមួយក្រោមប្រធានបទ Nation and People First ក្នុងនោះឯកឧត្តមបានពន្យល់ឱ្យយុវជនត្រូវមានស្មរតីរួបរួមគ្នា ទើបប្រទេសជាតិរឹងមាំ។
ពេលធ្វើបាឋកាថពិសេសពីប្រធានបទ Nation and People First ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រធានបទ Nation and People First គឺ ប្រទេសជាតិ និងប្រជាជនជាចម្បង ក្នុងន័យនេះឯកឧត្តមបានពន្យល់ថា បើប្រជាជនបែកបាក់ នោះនឹងធ្វើឱ្យប្រទេសជាតិចុះខ្សោយ ហើយការបែកបាក់ផ្ទៃក្នុង នឹងត្រូវគេឈ្លានពាន ហើយនឹងមាកងាយទៀតផង ដូចនេះត្រូវមានស្មារតីរួបរួម ជាមួយរាជរដ្ឋាភិបាល ជឿជាក់លើកូនខ្មែរ ទើបធ្វើឱ្យខ្មែរខ្លួនឯងរឹងមាំ គ្រួសាររឹងមាំ ប្រទេសជាតិរឹងមាំ ហើយប្រទេសជាតិ ក៏នឹងរីកចម្រើនឈប់ទទួលរងគ្រោះទៀតដែរ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានថ្លែងប្រាប់យុវជនដែរថា យុវជនក្នុងសម័យនេះត្រូវចាប់យកបញ្ញាសិប្បនិមិ្មត និងបំណិនផ្សេងៗ ដើម្បីសម្របសម្រួលខ្លួនទៅនឹងស្ថានភាពថ្មីរួមនឹងជំនាញថ្មីៗដែលបានកើតឡើងដើម្បីឱ្យយុជនទំាងអស់ត្រូវតាមឱ្យទាន់ ដើម្បីបំពេញសេចក្តីត្រូវការហើយយុវជនត្រូវមានសារយ៉ាងមុតមាំចំពោះជាតិ ត្រូវរួបរួមជាធ្លុងមួយ និងក្រោកឈរឡើងដោយភាពក្លាហានដើម្បីការពារសច្ចធម៌ ភាពត្រឹមត្រូវ និងកសាងអ្វីដែលល្អសម្រាប់ជាតិ និងសកលលោក។
ចំណែកលោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជនបានបញ្ជាក់ដែរថាវេទិកាយុវជនកម្ពុជាឆ្នាំ២០២៥ឆ្នាំនេះមានគោលបំណងដូចជាលើកកម្ពស់ស្មារតីស្នេហាជាតិ ឱ្យយុវជនយល់ដឹងពីតម្លៃ និងទំនួលខុសត្រូវជាពលរដ្ឋល្អ ដើម្បីរួមចំណែករក្សាសន្តិភាព ឯកភាព និងការអភិវឌ្ឍប្រទេសជាតិ ផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារ ថែរក្សា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ផ្ដល់ឱកាសដល់យុវជនបានចែករំលែកឧត្តមានុវត្ត ទាំងចំណេះដឹង និងបទពិសោធ ដើម្បីពង្រឹងការចូលរួមរបស់ពួកគេ ក្នុងការកសាងចំណេះដល់យុវជនកម្ពុជាក្នុ ងបរិបទថ្មីនៃយុគសម័យឌីជីថលនិងជំនាញ ដែលជាសក្តានុពល ផ្តល់ជាវេទិកាដល់យុវជន ដើម្បីពង្រឹងបណ្ដាញទំនាក់ទំនង រវាងយុវជន និងថ្នាក់ដឹកនាំ ជាពិសេសអ្នកបង្កើតគោលនយោបាយ៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព