ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុនបានចូលចំណែកយ៉ាងសំខាន់ គាំទ្រដល់គម្រោងទឹកស្អាតនៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានចូលចំណែក និងដើរតួយ៉ាងដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគម្រោងទឹកស្អាតរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ គាំទ្រដល់ការពង្រឹងសមត្ថភាព ប្រតិបត្តិការអាជីវកម្ម និងការផ្លាស់ប្តូរកំណើននៃការផ្គត់ផ្គង់ទឹកស្អាតជូន ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងឯកឧត្តម ឯក ស៊ុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥ ម្សិលនេះ បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់ប្រតិភូជប៉ុន មកពីទីក្រុង Kitakyushu ប្រទេសជប៉ុន ដឹកនាំដោយលោក TAKEUCHI Kazuhisa អភិបាលក្រុង Kitakyushu។ តាមរយៈនៃដំណើរទស្សនកិច្ចនាពេលនេះ បានបង្ហាញឱ្យឃើញអំពីការ រឹតចំណងលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសលើវិស័យទឹកស្អាតនៅកម្ពុជា។
ឯកឧត្តម បន្តឱ្យដឹងថា នៅឆ្នាំ១៩៩៩ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីក្រុង Kitakyushu បានចាប់ផ្តើមជាផ្លូវការ តាមសំណើរបស់ JICA ក្នុងនោះអ្នកជំនាញមកពីទីក្រុង Kitakyushu ត្រូវបានបញ្ជូនមកកម្ពុជា តាមរយៈការ នូវជំនួយបច្ចេកទេសដ៏ទូលំទូលាយ ការបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹង គាំទ្រដោយយកចិត្តទុកដាក់ ជាពិសេសបាន ពង្រឹងនូវសមត្ថភាពជូនដល់ស្ថាប័នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ការលើកកម្ពស់ស្តង់ដារប្រតិបត្តិការ និងផ្តល់សិទ្ធិអំណាចដល់ ក្រុមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើការផ្តល់នូវសេវាកម្មជូនប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។
ឯកឧត្តមប្រតិភូ ថ្លែងឱ្យដឹងទៀតថា ជាក់ស្តែងក្នុងរយៈពេលជិតបីទស្សវត្សរ៍កន្លងមកនេះ នៅក្នុងវិស័យទឹកស្អាតឃើញថា រដ្ឋាភិបាលជប៉ុនបានពង្រីកជំនួយដ៏មានតម្លៃបំផុតរបស់ខ្លួន ជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រហូតមកដល់នេះបានលេចចេញជា អង្គភាពដ៏ជោគជ័យមួយ បាននិងកំពុងប្រតិបត្តិការអាជីវកម្ម លើការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ដោយមាននិរន្តរភាពមកដល់សព្វថ្ងៃ។
នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូជប៉ុននាពេលនេះ, ឯកឧត្តម ឡុង ណារ៉ូ ឯក ស៊ុនចាន់ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុត អស់ពីដួងចិត្ត ចំពោះទីក្រុង Kitakyushu សម្រាប់ការគាំទ្រលើកិច្ចសហប្រតិបត្តិការមានតម្លៃ និងបានបង្ហាញឱ្យឃើញនូវ ចំណងពីមិត្តភាពដ៏យូរអង្វែង និងមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកយ៉ាងជ្រាលជ្រៅ និងបានដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ ប្តូរកំណើនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងការបន្តពង្រឹងសមត្ថភាពជាដើម ដើម្បីបម្រើទឹកស្អាតជូនប្រជាជននៅទីក្រុងភ្នំពេញ ដោយមោទនភាព និងប្រកបដោយការយកចិត្តទុកដាក់៕ អត្ថបទ៖ សុន រ៉ាឌី,






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព