ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បង្ហាញពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ ខេត្តជាំងស៊ូ
ចិន៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងសុន្ទកថា បង្ហាញពីសក្តានុពលទេសចរណ៍ សម្បត្តិវប្បធម៌ដ៏សប្បូរបែប និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន។
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍អន្តរជាតិប្រចាំឆ្នាំរបស់ទីក្រុងស៊ូចូវ ដោយមានការចូលរួមពីឯកឧត្តម Wu Qingwen អភិបាលក្រុងស៊ូចូវ, តំណាងអង្គការ UNESCO, អ្នកជំនាញទេសចរណ៍ និងវប្បធម៌អន្តរជាតិ ព្រមទាំងអ្នកវិនិយោគិនចិន និងអន្តរជាតិ ប្រមាណជាង ៣០០នាក់
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអ្នកចូលរួមពីសក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សប្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការលើកទឹកចិត្តដ៏ទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព