ព័ត៌មាន
គណៈកម្មការទី៤ រដ្ឋសភា ផ្ដល់កម្លាំងចិត្ត និងជំនួយដល់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ
ដោយបានការអនុញ្ញាតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤) នៃរដ្ឋសភា បានដឹកនាំ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា រួមជាមួយឯកឧត្តម ខេង ស៊ុម ឯកឧត្តម អ៊ី ឡុង និងលោក ជំទាវ នូម សុភ័ណ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរភៀសសឹកជិត ៣០០គ្រួសារ ស្នាក់នៅបណ្តោះអាសន្ននៅកន្លែងមានសុវត្ថិភាព ជំរុំវត្តច័ន្ទស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លាន ពានពីកងទ័ពសៀម។
ឯកឧត្តម បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានភៀសសឹកមកតំបន់មានសុវត្ថិភាព សូមមេត្តាមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាព។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាគឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងបងប្អូនកងកម្លាំងប្រដាប់អាវុធដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិយើង បូរណភាពដែនដី ស្ថិរភាពប្រកបដោយភាពអង់អាចក្លាហាន ហ៊ានលះបង់កម្លាំងកាយចិត្តអាយុជីវិតដើម្បីជាតិមាតុភូមិរុងរឿងនៃកម្ពុជាសន្តិសុខសង្គមជាតិ ស្ថិរភាពល្អផងដែរ។
ឯកឧត្តម បានបន្តថា ការចាកចោលភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ឬស្នាក់នៅតាមផ្ទះសាច់ញាតិនេះ ត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សាសាលារៀន និងប្រឈមការលំបាកជាច្រើនផ្សេងទៀត អនាម័យនិងប៉ះពាល់ផ្លូវចិត្តចំពោះពួកគាត់យ៉ាងធ្ងន់ធ្ងរ។
ឯកឧត្តម កែប ជុតិមា និងគណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ២៥៧ គ្រួសារ ដោយក្នុងមួយគ្រួសារ ថវិកាចំនួន ៥ម៉ឺនរៀល និងថវិកាឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៥ម៉ឺនរៀលផងដែរ និងឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តបន្ទាយមានជ័យចំនួន ១ ០០០ ០០០ លានរៀល ឧបត្ថម្ភប៉ូលីសការពារព្រំដែន ៩១១ ថវិកាចំនួន ២,៥លានរៀល កងពលលេខ៥១ ថវិកាចំនួន ២,៥លានរៀល ផ្នែកសឹករងអូរជ្រៅ ថវិកាចំនួន ២,៥ លានរៀល កងរាជអាវុធហត្ថស្រុកអូរជ្រៅ ថវិកាចំនួន ២,៥ លានរៀល សាលាស្រុកអូរជ្រៅថវិកាចំនួន ២,៥ លានរៀល ភូមិជោគជ័យ ថវិកាចំនួន ២ លានរៀល និងភូមិព្រៃចាន់ ថវិកាចំនួន ២ លានរៀលផងដែរ។
សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២៥៧គ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានការបាញ់ប្រហារទៅលើពលរដ្ឋខ្មែរពីកងកម្លាំងប្រដាប់អាវុធគ្រប់ដៃសៀមទៅលើជនស៊ីវិលស្លូតត្រង់ខ្មែរ។ កងទ័ពឈ្លានពានថៃបានបើកការវាយប្រហារបាញ់រះសន្ធាប់មកលើលំនៅឋានប្រជាពលរដ្ឋខ្មែរយើងរស់នៅតាមខ្សែបន្ទាត់ជិតព្រំដែនខ្មែរ-សៀម ។ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើលំនៅឋានបងប្អូនប្រជាពលរដ្ឋខ្មែរ ជនស៊ីវិល នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានសា្លប់ភ្លាមៗ នៅកន្លែងកើតហេតុ និង រងរបួសមានចំនួន ៣នាក់៕










-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន7 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន2 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ