ព័ត៌មាន
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យពង្រឹងសុក្រឹតភាពក្នុងការប្រឡងជ្រើសរើសមន្រ្ដីចូលក្របខ័ណ្ឌ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យពង្រឹងសុក្រឹតភាពក្នុងការប្រឡងជ្រើសរើស មន្រ្ដីចូលបម្រើក្របខ័ណ្ឌរដ្ឋ ដោយផ្អែកលើសមត្ថកិច្ចពិត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យពង្រឹងសុក្រឹតភាពក្នុងការប្រឡងជ្រើសរើស មន្រ្ដីចូលបម្រើក្របខ័ណ្ឌរដ្ឋ ដោយផ្អែកលើសមត្ថកិច្ចពិត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមអំពាវនាវឱ្យបងប្អូនទាំងអស់គ្នា ទាំងគណៈកម្មការ ទាំងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមដើម្បីជំរុញការបង្កើតសុក្រឹតភាព ធានាសុក្រឹត្យភាព ដើម្បីធានានូវការជឿជាក់ ធានានូវការដែលចូលបានដោយសមត្ថភាពរបស់មន្ត្រីរបស់យើង… ជាពិសេសសុំការចូលរួមពីបេក្ខជន និងក្រុមគ្រួសារតែម្ដង»។

សម្ដេចធិបតី សង្កត់ធ្ងន់ថា អ្នកដែលមានបំណងចង់ក្លាយជាមន្ត្រីរដ្ឋ ត្រូវតែជាមន្ត្រីដែលមានសមត្ថភាពពឹងផ្អែកលើខ្លួនប្រកបដោយទំនុកចិត្ត ឆន្ទៈ និងចំណេះដឹង តែផ្ទុយទៅវិញ មិនត្រូវយកថវិកាសូកគេ ដើម្បីជាថ្នូរឱ្យខ្លួនឯងបានក្លាយជាមន្ត្រីនោះឡើយ។ សម្ដេចធិបតី លើកឡើងដូច្នេះថា៖ «មន្ត្រីបម្រើរដ្ឋ ត្រូវចាប់ផ្ដើមពីខ្លួនឯង មានការទុកចិត្ត មិនមែនជាការវិនិយោគទេ តែវិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំរៀនសូត្រ មិនត្រូវវិនិយោគរកខ្សែ វិនិយោគរកថវិកាដើម្បីសូកគេនោះទេ»។
សម្ដចធិបតី បានចាត់ទុកការធានាបានសុក្រឹតភាព និងភាពត្រឹមត្រូវនូវកិច្ចប្រឡង ជាឧទាហរណ៍មួយ ប៉ុន្តែវាក៏ជាកិច្ចការសំខាន់ណាស់ដែរសម្រាប់ការលើកទឹកចិត្តដល់កូនខ្មែរដែលចង់ក្លាយជាមន្ត្រីដែលបម្រើប្រជាជនពិតប្រាកដ។ ការលើកឡើងទាំងនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧