ព័ត៌មាន
កម្ពុជា និងភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ ចុះអនុស្សរណៈ ដើម្បីពង្រឹងការអប់រំបែបឌីជីថលនៅកម្ពុជា
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Pius Frick អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ(Liechtenstein Development Service – LED) បានចុះអនុស្សរណៈ ស្តីពី ការអនុវត្តគម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី២” ដើម្បីពង្រឹងការអប់រំបែបឌីជីថលនៅកម្ពុជា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនាពេលនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអភិវឌ្ឍសម្ភារៈសិក្សាឌីជីថលដែលមានគុណភាពអប់រំតាមស្តង់ដារ TVET និងចូលរួមក្នុងការកសាងយន្តការប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍឌីជីថលក្នុងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយស្របតាម “គោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមកម្ពុជា ឆ្នាំ២០២១-២០២៥”។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ដែលបានទុកចិត្ត និងបានធ្វើការជាមួយក្រសួងយ៉ាងជិតស្និទ្ធក្នុងអំឡុងនៃការអនុវត្តគម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី១” កាលពីពេលកន្លងទៅ ដែលសម្រេចបានផ្លែផ្កាយ៉ាងល្អប្រសើរ ដោយបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនាញបច្ចេកទេសរបស់សិស្ស និស្សិត, ពង្រឹងសមត្ថភាពដល់អ្នកបណ្ដុះបណ្ដាលផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការអនុវត្តនូវគម្រោងសម្ភារៈសិក្សាឌីជីថលសម្រាប់គម្រោង អ.ប.វ. ដំណាក់កាលទី២នេះ មានសារៈសំខាន់សម្រាប់ការអនុវត្តថ្នាលសិក្សាតាមប្រព័ន្ធឌីជីថលនៅតាមគ្រឹះស្ថាន អ.ប.វ. ជាពិសេសគឺពង្រីកឱកាសបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាម និងគ្រូបង្វឹក ឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចនូវចក្ខុវិស័យក្នុងការបើកទូលាយនូវថ្នាលបណ្តុះបណ្តាលឌីជីថលនេះ ដល់វិស័យឯកជនផងដែរ ដែលជួយក្នុងការបង្កើនជំនាញបន្ថែមសម្រាប់បុគ្គលិកបម្រើការងារ និងអ្នកហាត់ការនៅតាមស្ថាប័នឯកជន។
ជាការឆ្លើយតប លោក Pius Frick បានសម្ដែងក្ដីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ. – ដំណាក់កាលទី២” ដែលនឹងចូលរួមចំណែងក្នុងការកសាងសមត្ថភាព តាមរយៈការរៀនផង និងអនុវត្តផង៕











-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព