ព័ត៌មាន
សមត្ថកិច្ចមិនដកថយការទប់ស្កាត់ក្មេងទំនើង ខណៈត្រឹមមួយសប្ដាហ៍ចុងក្រោយនេះ ឃាត់ខ្លួនជាង៣០០នាក់
លោក ទូច សុខៈ បានបញ្ជាក់ថា សម្រាប់យុវជនទាំងអស់ មិនត្រូវដាក់ជាប់ខ្លួននូវសម្ភារ ឬឧបករណ៍ដែលបង្កគ្រោះថ្នាក់ ឬអាវុធខុសច្បាប់ដែលជាមុខសញ្ញា គឺសមត្ថកិច្ចអាចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការជាដើម ។
កម្លាំងនគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តទប់ស្កាត់នូវករណីក្មេងទំនើងនៅទូទាំងប្រទេស មិនមានការដកថយនោះទេ ខណៈត្រឹមរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ នៅក្នុងខែមិថុនា ឆ្នាំ២០២៤នេះ បង្ក្រាបក្មេងទំនើង និងឃាត់ខ្លួនបានចំនួនជាង៣០០នាក់ ។
បើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលបានបង្ក្រាបក្មេងទំនើង បានចំនួន៦៨ករណី ស្ថិតនៅក្នុងរាជធានីខេត្តចំនួន១៨ ដែលក្នុងនោះរាជធានីខេត្តចំនួន៤ មានការកើតឡើង និងបង្ក្រាបបានគួរឲ្យកត់សម្គាល់ជាងគេ ក្នុងនោះ រាជធានីភ្នំពេញ កើតឡើងចំនួន ១៨ករណី ឃាត់ខ្លួនក្មេងទំនើងបាន ៣៦នាក់ ខេត្តកណ្ដាល កើតឡើងចំនួន ៨ករណី ឃាត់ខ្លួន៤១នាក់ ខេត្តកំពង់ស្ពឺ កើតឡើងចំនួន ៦ករណី ឃាត់ខ្លួន៤០នាក់ និងខេត្តតាកែវ កើតឡើងចំនួន ៦ករណី ឃាត់ខ្លួនបាន ៣៥នាក់។

លោកបន្តថា ចំពោះការបង្ក្រាប និងទប់ស្កាត់នូវករណីក្មេងទំនើងនេះ កម្លាំងនគរបាល បាននិងកំពុងខិតខំ ទាំងយប់ទាំងថ្ងៃ ដោយបន្ទាប់ពីឃាត់ខ្លួនបានហើយ ក្មេងទំនើងមួយចំនួនដែលសង្ស័យក្នុងករណីបទល្មើសអ្វីមួយ ត្រូវកសាងនូវសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ហើយមួយចំនួនទៀត ត្រូវធ្វើការអប់រំណែនាំ នឹងឲ្យត្រឡប់ទៅផ្ទះវិញ។
លោក ទូច សុខៈ បានបញ្ជាក់ថា សម្រាប់យុវជនទាំងអស់ មិនត្រូវដាក់ជាប់ខ្លួននូវសម្ភារ ឬឧបករណ៍ដែលបង្កគ្រោះថ្នាក់ ឬអាវុធខុសច្បាប់ដែលជាមុខសញ្ញា គឺសមត្ថកិច្ចអាចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការជាដើម ។
គួរបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ជាថ្មី មិនមានការដកថយនោះទេ ចំពោះការបង្ក្រាប និងទប់ស្កាត់ករណីក្មេងទំនើង ព្រោះករណីក្មេងទំនើងនេះ បានបង្កភាពមិនសប្បាយរីករាយដល់ប្រជាពលរដ្ឋ អសន្តិសុខ និងករណីខ្លះ មានសភាពកាច់សាហាវ ប្រើប្រាស់ហិង្ស បង្កឲ្យមានអ្នកស្លាប់ និងរបួសផងដែរ ខណៈវិធានការបង្ក្រាបនូវក្មេងទាំងអស់នោះ មានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
អត្ថបទ បាន សុខរិទ្ធិ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧