ព័ត៌មាន
ប្រាក់រៀលបានរក្សានូវលំនឹងល្អ ដោយបានរួមចំណែកលើកបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់
កំពង់ឆ្នាំង៖ វឌ្ឍនភាពនៃកំណើនការប្រើប្រាស់ប្រាក់រៀលនេះ និងការរក្សាបាននូវលំនឹងល្អនៃតម្លៃប្រាក់រៀល ដោយមានតម្លៃជាមធ្យម ប្រមាណ ៤ ០៥០ រៀល ក្នុង១ដុល្លារ នៅក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយ ដែលបានរួមចំណែកលើកការបង្កើនទំនុកចិត្ត ប្រាក់រៀលដល់អ្នកប្រើប្រាស់។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចឃ្យូអរ” នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ជុំវិញការលើកកម្ពស់ប្រាក់រៀលនេះ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀល ក៏ជាការងារអាទិភាព មួយ ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាលទ្ធផល, និន្នាការនៃការប្រើប្រាស់ប្រាក់រៀលក៏មានការកើនឡើងជាលំដាប់។
ឯកឧត្តម បន្តថា វឌ្ឍនភាពនៃកំណើនការប្រើប្រាស់ប្រាក់រៀលនេះ និងការរក្សាបាននូវលំនឹងល្អនៃតម្លៃប្រាក់រៀល ដោយមាន តម្លៃជាមធ្យមប្រមាណ ប្រមាណ ៤ ០៥០ រៀល ក្នុង១ដុល្លារ នៅក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ វាបានជួយទប់ស្កាត់កម្រិតដុល្លា រូបនីយកម្មមិនឱ្យកើនឡើងទៀត ទោះបីជាការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅមិនទាន់ថមថយនៅឡើយ ជាពិសេសនៅរាជធានី ភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត ដែលការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅបន្តមានកម្រិតខ្ពស់បើធៀប នឹងប្រាក់រៀល ក៏ដោយ។ នេះគឺជាមេរៀនប្រវត្តិសាស្រ្តដែលបានបង្ហាញថាការបាត់បង់ជំនឿទុកចិត្តលើប្រាក់រៀល កើតឡើងត្រឹមរយៈពេលដ៏ខ្លី តែការ ស្តារទំនុកចិត្តឡើងវិញ គឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា។
បញ្ហានេះ, យោងតាមលទ្ធផលសិក្សាស្រាវជ្រាវរវាងធនាគារជាតិនៃកម្ពុជា និង JICA កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់ រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ។ ចំណែកលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ UNDP ក្នុងឆ្នាំ២០២៣ បានបង្ហាញថា កម្មករ និយោជិតរោងចក្រដែលរស់នៅតាមបណ្តាខេត្ត ចាយវាយប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុបជាប្រាក់រៀល ជាពិសេសទៅ លើការស្នាក់នៅ ថ្លៃទឹក-ភ្លើង ការធ្វើដំណើរ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវជាដើម។ ចំណែកកម្មករនិយោជិតរស់នៅទីក្រុង ចាយ វាយជាប្រាក់ រៀលមានអត្រា ៨២% នៃចំណាយសរុប។
ដោយឡែកប្រព័ន្ធបាគង និងស្តង់ដាខេអេចឃ្យូអរ (KHQR) ប្រព័ន្ធបាគង គឺជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ ធ្វើ ប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុង តំបន់បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។ ចំណែក KHQR បាន សម្រួលដល់ការស្កេនទូទាត់ឆ្លង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានយ៉ាងពិលាស ព្រមទាំងបានពង្រឹងការតភ្ជាប់ការទូទាត់ឆ្លងដែន នៅក្នុងតំបន់ផងដែរ។ បច្ចុប្បន្ន យើងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនតាមរយៈការស្កេន QR Code ជាប្រាក់រៀល តាមរយៈកម្មវិធីសេវា ធនាគារតាមទូរស័ព្ទ ដោយមិនចាំបាច់ប្តូរទៅជារូបិយប័ណ្ណនៅក្រៅប្រទេសនោះទេ៕
អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច