ព័ត៌មាន
អ្នកជំនាញអន្តរជាតិ មានការភ្ញាក់ផ្អើល ចំពោះតម្រូវការ និងទីផ្សារលក់រថយន្តថ្មីនៅកម្ពុជា
អ្នកចែកចាយរថយន្តលើទីផ្សារអាស៊ីប៉ាស៊ីហ្វិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះតម្រូវការ និងទីផ្សារលក់រថយន្តថ្មីនៅកម្ពុជា មាន កំណើនកើនឡើងជាបន្តបន្ទាប់, ដែលកត្តាទាំងនេះបង្ហាញឲ្យឃើញនូវការអភិវឌ្ឍ ការងើបឡើងនៃសេដ្ឋកិច្ច និងបានឆ្លុះបញ្ចាំងដល់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក ដេវីដ ជេហ្វហ្រ្វី (David Jeffrey) នាយកប្រតិបត្តិក្រុមហ៊ុនហ្វដកូរ៉េខាងត្បូង និងជាអ្នកចែកចាយទីផ្សារអាស៊ីប៉ាស៊ី ហ្វិក លើកឡើងក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្តហ្វដ នេះថា ជុំវិញការប្រើប្រាស់ រថយន្តនៅលើពិភពលោក ជាពិសេសតាមបណ្តាប្រទេសអភិវឌ្ឍន៍ ការប្រើប្រាស់រថយន្ត គឺមានកំណើនកើនឡើងជាបន្តបន្ទាប់ ព្រោះ រថយន្តគឺជាមធ្យោបាយមួយយ៉ាងសំខាន់ ក្នុងការចូលរួមដល់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងការជួយសម្រួលដល់ការធ្វើដំណើររបស់ មនុស្សបានគ្រប់ទិសទី។
លោក បន្តថា ចំណែកទីផ្សារលក់រថយន្តថ្មីក្នុងប្រទេសកម្ពុជា ឃើញថា មានសម្ទុះរីកចម្រើនគួរកត់សម្គាល់ ដោយមាន តម្រូវការប្រើប្រាស់មិនខុសប្រទេសអភិវឌ្ឍន៍នោះឡើយ ដែលកត្តាទាំងនេះបង្ហាញឲ្យឃើញអំពីការអភិវឌ្ឍន៍រីកច្រើន និងការងើបឡើង ជាបន្តបន្ទាប់នៃសេដ្ឋកិច្ចរបស់កម្ពុជា ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ កម្ពុជាមានទំតាំងមជ្ឈមមណ្ឌលលក់រថយន្តគ្រប់ប្រភេទជាច្រើនកន្លែង ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារស្រុក ការណ៍នេះបានឆ្លុះបញ្ចាំងដល់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
ជុំវិញការប្រើប្រាស់រថយន្តនេះ, លោក ដេវីដ ជេហ្វហ្រ្វី (David Jeffrey) បញ្ជាក់ថា ទោះបីកំណើននៃការប្រាស់រថយន្តថ្មី មានការកើន ឡើងក៏ដោយ ក៏យើងសង្កេតឃើញថា ការប្រើប្រាស់រថយន្តមួយទឹក នៅតាមបណ្តាប្រទេសលើពិភលោក ក៏ដូចជាប្រទេសអភិវឌ្ឍន៍ ជាដើម នៅតែមានប្រើប្រាស់រថយន្តមួយទឹកជាហូរហែរ តែចំនួននៃការប្រើប្រាស់ប្រភេទ បើធៀប និងរថយន្តថ្មីមានចំនួនតិចតួច៕
អត្ថបទ៖ សុន រ៉ាឌី
អត្ថបទ៖ BTV News
RELATED TOPICS: #BAYON NEWS #BAYONTV
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧