ព័ត៌មាន
ទំព័រដើម ព័ត៌មានសំខាន់ៗ ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ ព័ត៌មានកីឡា ព័ត៌មានវីដេអូ ស្វែងរក… អាស៊ានកំពុងក្លាយជាដៃគូដ៏សំខាន់របស់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាពិភពលោក និងធ្វើពាណិជ្ជកម្ម
ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា អាស៊ានកំពុងក្លាយជាដៃគូដ៏សំខាន់មួយរបស់អន្តរជាតិ ក្នុងការសន្ទនា ដើម្បីដោះស្រាយនូវបញ្ហាពិភពលោក និងការធ្វើពាណិជ្ជកម្មជាមួយគ្នា ខណៈកម្ពុជាក៏បានដើរតួយ៉ាងសកម្មផងដែរ លើកិច្ចការនយោបាយការបរទេស ។

ក្នុងឱកាសធ្វើជាវាគ្មិន នៃវេទិកាពិភាក្សា លើប្រធានបទ គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ មានប្រសាសន៍ថា ក្នុងនាមជាសមាជិក ប្រទេសអាស៊ានទាំង១០ គឺមានសិទ្ធិស្មើគ្នា មិនថាប្រទេសតូច ឬធំនោះទេ ដែលរាល់ការសម្រេចណាមួយ ក្នុងក្របខណ្ឌអាស៊ាន ប្រទេសសមាជិកទាំងអស់ គឺមានសិទ្ធិស្មើគ្នា ក្នុងការសម្រេច ដូចនេះហើយ ការសម្រេចរបស់អាស៊ាន ត្រូវមានការពិភាក្សាគ្នា និងកុងសងស៊ីស ។
ឯកឧត្តម បានបន្តថា ក្នុងរយៈពេល២០ឆ្នាំមកនេះ ប្រជាប្រិយភាព និងសារសំខាន់របស់អាស៊ាន មានការកើនឡើងច្រើន ដោយមានប្រទេសជាច្រើន ស្នើសុំធ្វើដៃគូជាមួយអាស៊ាន ដែលបច្ចុប្បន្នមានដៃគូសន្ទនារហូតដល់ ១១ប្រទេស ខណៈប្រទេសជាច្រើនទៀត ចង់បង្កើតកម្រិត ធ្វើជាដៃគូសន្ទនាដែរ។
រដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ បានបន្ថែមថា អាស៊ានមានដៃគូចំនួន ៣ប្រភេទ ដោយអាស៊ានអាចរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ឬក្នុងកិច្ចការចាំបាច់ណាមួយ តម្លើងដល់កិច្ចប្រជុំកំពូល ក្នុងនោះក៏មានដៃគូសន្ទនាតាមវិស័យ និងការសន្ទនាលើការងារអភិវឌ្ឍផងដែរ ។
ឯកឧត្តម គង់ ភោគ បានបន្តទៀតថា អាស៊ានក៏អាចផ្ដល់ទៅពិភពលោកដែរនោះ គឺការទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ខណៈអាស៊ាននាពេលបច្ចុប្បន្ន មានប្រជាជនជិត ៧០០លាននាក់ ហើយទំហំ GDP ក៏ធំផងដែរ ។
គួរបញ្ជាក់ថា ការបង្ហាញខ្លួនធ្វើជាដៃគូសន្ទនារបស់អន្តរជាតិ ជាមួយអាស៊ាន គឺស្ដែងចេញ ជាពិសេសពេលបើកកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកិច្ចពហុភាគី និងកិច្ចប្រជុំបូកជាដើម៕




អត្ថបទ៖ បាន សុខរិទ្ធិ
អត្ថបទ៖ BTV News
RELATED TOPICS: #BAYON NEWS #BAYONTV
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧