ព័ត៌មាន
សម្តេចធិបតី៖ ធនធានមនុស្សគឺជាទ្រព្យសម្បត្តិសម្រាប់ជាតិ ដែលនាំឲ្យប្រទេសរីកចម្រើនប្រកបដោយនិរន្តភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាទ្រព្យសម្បត្តិ ដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ហើយនឹងនាំឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន ប្រកបដោយនិរន្តភាព និងចីរភាព ហើយមួយវិញទៀតធនធានមនុស្សនេះក៏ធ្វើឲ្យប្រទេសមានឯករាជ្យភាពដោយខ្លួនឯង ផងដែរ។

ក្នុងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យលីមកុកវីងជាង ៥០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដូច្នេះហើយបានរាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះការលើកកម្ពស់នូវវិស័យអប់រំ និងធនធានមនុស្សឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាឱកាសមួយក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃនោះ។
នោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្នសម្ភារៈ និងឧបករណ៍ជាពិសេស កុំព្យូទ័រទំនើប និងឆ្លាតយ៉ាងណាក៏ដោយក៏មិនអាចអភិវឌ្ឍន៍ ខ្លួនឯងបានដែរ ប៉ុន្តែមនុស្សអាចអភិវឌ្ឍន៍ដោយខ្លួនឯងបានឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាប្រចាំ ខណៈមនុស្សទទួលបានការអប់រំ និងមានធន ធានមនុស្សច្រើននោះ៕
អត្ថបទ៖ បាន ចក់
អត្ថបទ៖ BTV News
RELATED TOPICS៖#BAYON NEWS #BAYONTV
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧