ព័ត៌មាន
សម្តេចធិបតី៖ ត្រូវបង្រ្កាបឲ្យខាងតែបានចំពោះក្មេងទំនើង បើងើបមួយបង្រ្កាបមួយ ដើម្បីសន្តិសុខសង្គម
ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំ ផុតដោយជំរុញឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យខាងតែបាន ដោយមិនត្រូវឲ្យពួកគេធ្វើអ្វីស្រេចតែចិត្តបន្តទៀតនោះទេ នាំឲ្យខូចសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺអាជ្ញាធរ បានធ្វើសកម្មភាពទប់ស្កាត់ និងបង្រ្កាបក្រុមក្មេងទំនើងយ៉ាងសកម្ម ប៉ុន្តែក្មេងខ្លះនៅតែបន្តផ្គើន ដូច្នេះត្រូវតែការបង្រ្កាបឲ្យអស់ បើងើបមួយក្រុម ចាត់វិធានការមួយក្រុមដោយគ្មានការលើកលែងនោះ ឡើយ។
សម្តេចធិបតី បានបន្ថែមថាត្រូវតែកំចាត់ឲ្យបាន ខណៈក្មេងទំនើងទាំងនោះបានបង្ករភាពមិន សប្បាយចិត្តដល់ប្រជាពលរដ្ឋ ហើយខ្លះទៀតរហូតដល់ប្រើសកម្មភាពសាហាវដោយមិនអាចទទួលយក បាននោះឡើយ។
សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងនូវទូទាំងប្រទេសបានរាប់រយនាក់ ហើយក្មេងមួយចំនួនបានបញ្ជូនទៅកាន់តុលាការ ខណៈក្មេងមួយចំនួនទៀតបានធ្វើការណែនាំ៕
អត្ថបទ: បាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧