ព័ត៌មាន
សម្តេចធិបតី៖ ស្ពានអាកាសភ្លោះចំណុចព្រំប្រទល់ភ្នំពេញ និងខេត្តកណ្តាល នឹងក្លាយជាផ្លូវដឹកជញ្ជូនឡូជីស្ទីក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាលនេះ នឹងក្លាយទៅជាការដឹកជញ្ជូនឡូជីស្ទីកមួយពីផ្លូវគោកទៅកាន់ផ្លូវអាកាស ខណៈគម្រោងនៃការសាង សង់នេះគឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ចរាចរណ៍ក្នុងការដឹកជញ្ជូន។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា ការសាងសង់ស្ពានអាកាសភ្លោះថ្មីនេះឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកក្រោយព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥នោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា ស្ពានអាកាសភ្លោះថ្មីនេះ ក៏នឹងធ្វើឲ្យសុវត្ថិភាព និងឯករាជ្យភាពក្នុងការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូច្នេះសូមបងប្អូនទាំងអស់រីករាយចំពោះសមិទ្ធផលថ្មី ដែលកើតឡើងក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ក្នុងនីតិកាលរដ្ឋសភានេះ។
ក្នុងនោះដែរ សម្តេចធិបតី ក៏បានរំលឹក ផងដែថា ការដែលកម្ពុជាបន្តមានសមិទ្ធផលបន្ថែមជារឿយៗនេះ គឺកើតចេញពីកត្តាសុខសន្តិភាព ហើយ ដរាបណា កម្ពុជាមានសុខសន្តិភាព ភាពរីកចម្រើនរបស់កម្ពុជានឹងបន្តឥតឈប់ឈរនោះឡើយ៕
អត្ថបទ: បាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧