ព័ត៌មាន
ក្រសួងអប់រំ និង ក្រសួងមុខងារសាធារណៈ បើកកម្មវិធី «មនសិកាពលរដ្ឋល្អ» ឆ្នាំ២០២៦
នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាសហធិបតីក្នុងពិធីបើកកម្មវិធី «មនសិកាពលរដ្ឋល្អ» ដល់យុវជនតាមគ្រឹះស្ថានសិក្សា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិក សមាជិកា ក្រុមការងាររៀបចំកម្មវិធីមនសិការពលរដ្ឋល្អ គ្រូបង្គោល និងលោកគ្រូ អ្នកគ្រូ សរុបចំនួន ៥០០នាក់។
បន្ទាប់ពីរបាយការណ៍បូកសរុបលទ្ធផលឆ្នាំ២០២៥ និងបទបង្ហាញផែនការសកម្មភាពកម្មវិធី “មនសិការពលរដ្ឋល្អ” ឆ្នាំ២០២៦ របស់លោកជំទាវ ប្រធានប្រតិបត្តិនៃកម្មវិធី “មនសិការពលរដ្ឋល្អ” រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ“មនសិការពលរដ្ឋល្អ” និង ភាគីពាក់ព័ន្ធទាំងអស់ ដែលតែងយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានបង្កើតនូវផលជះដល់ការអប់រំយុវជនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដែលជាយុវជនមានសមត្ថភាពប្រកបដោយមនសិការស្នេហាជាតិ។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី ដែលបានផ្តួចផ្តើមឡើងនូវកម្មវិធីមនសិការពលរដ្ឋល្អ ដែលប្រកបដោយអត្ថន័យ និងខ្លឹមសារសម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្សបានក្រេបជញ្ជក់ចំណេះដឹង ពង្រឹងសមត្ថភាព ដោយបានរំលេចនូវការវាយតម្លៃខ្ពស់ចំពោះ ១) ការរៀបចំសៀវភៅប្រកបដោយខ្លឹមសារផ្តោតលើការអភិវឌ្ឍយុវជន ២) ការយកវិធីសាស្ត្របង្រៀនថ្មីមកអនុវត្តប្រកបដោយប្រសិទ្ធភាព ៣) ការទទួលយក និងចូលរួមអនុវត្តគម្រោងនេះពីសំណាក់លោកគ្រូ អ្នកគ្រូ ដោយគូសបញ្ជាក់ថា គ្រូបង្គោល គឺជាធនធានដ៏សំខាន់សម្រាប់ការចែករំលែកចំណេះដឹងបន្ត និងលើកកម្ពស់គុណភាពអប់រំ ៤) ការពង្រឹងបំណិនសតវត្សទី២១ និង ៥) ការលើកកម្ពស់មនសិការស្នេហាជាតិក្នុងចំណោមយុវជនកម្ពុជា។
នាឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមការងារ“មនសិការពលរដ្ឋល្អ” និងភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមសហការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជំរុញឱ្យគម្រោងនានានៃ មនសិការពលរដ្ឋល្អ ទទួលបានជោគជ័យលើសការរំពឹងទុក ដោយគូសបញ្ជាក់ថា គោលបំណងធំបំផុតនៃកម្មវិធីនេះ គឺជំរុញឱ្យយុវជនមានសមត្ថភាព និងភាពជឿជាក់លើខ្លួនឯង រួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំរៀនសូត្របន្តពង្រឹងសមត្ថភាព ស្វែងយល់ពីការផ្តល់តម្លៃ និងមោទនភាពចំពោះប្រទេសជាតិ និងបណ្តុះឆន្ទៈមនសិការស្នេហាជាតិ ដែលនេះនឹងក្លាយជាខឿនដ៏រឹងមាំមួយរួមចំណែកដល់ការការពារនិងអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ដែរថា ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុវត្តរួមគ្នានូវកម្មវិធីមនសិការពលរដ្ឋល្អ» ដល់យុវជនតាមគ្រឹះស្ថានសិក្សា តាមបណ្តារាជធានី-ខេត្តគោលដៅចំនួន១២ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង និងខេត្តតាកែវ តាមរយៈការអនុវត្តវិធីសាស្ត្របង្រៀនថ្មី និងបានជំរុញសកម្មភាពក្រៅម៉ោងសិក្សាសម្រាប់យុវជន ជាមួយសមាជិកក្លឹប ជាសិស្សកម្រិតថ្នាក់ទី១០ និងថ្នាក់ទី១១ ប្រកបដោយជោគជ័យក្នុងឆ្នាំសិក្សា២០២៤ និងឆ្នាំ២០២៥កន្លងទៅ៕









-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ