ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាពចំនួនពីរកន្លែងផ្សេងគ្នា ក្នុងស្រុកចុងកាល់ ដែលជម្លៀសមកពីតាមព្រំដែន។
អំឡុងពេលចុះពិនិត្យទីតាំងទីមួយ ស្ថិតនៅវត្តបាត់ថ្កូវ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការរៀបចំកំណត់មណ្ឌលសុវត្ថិភាពនៅទីតាំងខាងលើ ដែលជាទីតាំងអំណោយផលគ្រប់គ្រាន់សម្រាប់រៀបចំការស្នាក់នៅបណ្តោះអាសន្នជូនជនភៀសសឹក។
ក្នុងរសៀលថ្ងៃដដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យទីតាំងទីពីរ ដែលជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនផ្សេងទៀត ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កេតឃើញថា អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋាន បានកំណត់ទីតាំងមណ្ឌលសុវត្ថិភាពដែលមានសុវត្ថិភាពខ្ពស់ដល់ជនភៀសសឹកបានស្នាក់នៅបណ្តោះអាសន្ន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី កោតសរសើរដល់ការសម្របសម្រួលរបស់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានជួយចាត់ចែង និងផ្គង់ផ្គង់ជាសម្ភារៈដោះស្រាយការស្នាក់នៅបណ្តោះអាសន្នទៅប្រជាពលរដ្ឋជាបន្តបន្ទាប់តាមរយៈអំណោយរបស់កាកបាទក្រហមកម្ពុជា ដូចជា អង្ករ តង់ និងសម្ភារៈចាំបាច់ជាច្រើនមុខទៀត។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ណែនាំដល់អាជ្ញាធរត្រូវតាមដានឱ្យបានម៉ត់ចត់រាល់តម្រូវការចាំបាច់ ដូចជា ស្បៀង សម្ភារៈប្រើប្រាស់ ឬថ្នាំសង្កូវឱ្យបានគ្រប់គ្រាន់សម្រាប់ចែកជូនប្រជាពលរដ្ឋ ហើយក្នុងករណីមានការខ្វះខាតត្រូវស្នើទៅកាន់រដ្ឋបាលខេត្ត ឬមន្ទីរជំនាញ ដើម្បីចាត់ចែងភ្លាមជូនប្រជាពលរដ្ឋ។
សូមជម្រាបថា តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការឆ្លើយតបចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹកដែលជម្លៀសរហូតដល់រាប់ម៉ឺនគ្រួសារ ចាំបាច់ត្រូវរៀបចំមណ្ឌលសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្នសមស្រប និងមានសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ ព្រមទាំងមានការផ្គត់ផ្គង់នូវអំណោយចាំបាច់ជូនប្រជាពលរដ្ឋភៀសសឹកផងដែរ៕















-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន