ព័ត៌មាន
យុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ បញ្ចប់ដោយជោគជ័យ
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាអន្តរជាតិសិទ្ធិមនុស្ស ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពី អាជ្ញាធរខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង ស្ថាប័ននានា រួមជាមួយអង្គការជាតិ អន្តរជាតិជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១ ៤០០នាក់ បានចូលរួមក្នុងពិធីនេះ។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងពីសារសំខាន់នៃការយល់ដឹងអំពីសុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ ដែលជាផ្នែកមួយនៃលក្ខខណ្ឌការងារ ដើម្បីឲ្យនិយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធបន្តចូលរួមជំរុញការលើកកម្ពស់សិទ្ធិការងារ និងផលិតភាពការងារនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឲ្យកម្មករនិយោជិតទាំងអស់ស្វែងយល់អំពីសិទ្ធិរបស់ខ្លួនក្នុងការទទួលបានសុវត្ថិភាពការងារ និងប្រើប្រាស់នូវយន្តការបណ្តឹងក្នុងករណីទទួលរងនូវការប្រើប្រាស់អំពើហិង្សាផ្អែកលើយេនឌ័រ ជាពិសេសកម្មករនិយោជិតជាស្ត្រី។
ជាមួយនឹងការថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់សារសំខាន់ ព្រមទាំងចូលរួមក្នុងយុទ្ធនាការយ៉ាងសកម្មចាប់ពីថ្ងៃទី ២០ វិច្ឆិកា ដល់ថ្ងៃទី ១០ ធ្នូនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏នៅតែអំពាវនាវឲបន្តអនុវត្តកិច្ចការនេះប្រកបដោយប្រសិទ្ធភាពដើម្បីសម្រេចបានទាំងគោលដៅសង្គម និងគោលដៅសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ឆ្នាំ២០២៥ នេះ ជាខួបលើកទី៣៤ ហើយយុទ្ធនាការ ១៦ថ្ងៃ ដែលបានដំណើរការបញ្ចប់ប្រកបដោយជោគជ័យ ហើយក្នុងនោះចំណែកដ៏សំខាន់នៃការសម្រេចបាននេះអាស្រ័យដោយការចូលរួមគាំទ្រយ៉ាងសកម្មពីដៃគូនានាដូចជា៖ តំណាងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍, តំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC), សហជីព, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សហភាពសហជីព, ក្រុមហ៊ុន VF (Cambodia) Sourcing Co., Ltd., អង្គការ Oxfam, អង្គការ Care Cambodia, អង្គការ GIZ, និងដៃគូពាក់ព័ន្ធ៕









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន