ព័ត៌មាន
គណៈកម្មាធិការ ICC-Angkor និងសំបូរព្រៃគុក កំពុងចាប់ផ្ដើមកិច្ចប្រជុំបច្ចេកទេសលើកទី៤១ នៅក្នុងខេត្តសៀមរាប
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បាននឹងកំពុងចាប់ផ្ដើមកិច្ចប្រជុំបច្ចេកទេសលើកទី៤១ នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២៥នេះ។
កិច្ចប្រជុំបច្ចេកទេសនេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសុភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសម្របសម្រួសពីលោក Pierre VINCENT ជាទីប្រឹក្សាផ្នែកវប្បធម៌អមស្ថានទូតបារាំងនិងលោកNAGASE Kensuke អនុប្រធានក្រុមបេសកកម្មនៃស្ថានទូតជប៉ុន។
កិច្ចប្រជុំបច្ចេកទេស ដែលកំពុងប្រព្រឹត្តិទៅនេះ គឺក្រុមអ្នកជំនាញអន្តរជាតិ កំពុងពិនិត្យមើលទៅលើការអនុវត្តន៍ការងារនានាសម្រាប់ការអភិវឌ្ឍន៍នានា នៅក្នុងរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក។កិច្ចប្រជុំក៏បង្ហាញកង្វល់ជុំវិញការប៉ះពាល់ប្រាសាទដល់បុរាណ ដោយសារតែសង្គ្រាម នៅតាមព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតឡើងផងដែរ។ បន្ថែមលើនេះកិច្ចប្រជុំក៏តាមដានក៏ពិនិត្យតាមដានឡើងវិញ ទៅលើរបាយការណ៍និងអនុសាសន៍របស់ក្រុមអ្នកជំនាញអាដហុក(ADHOC) ដែលបានដាក់ចេញស្ដីពីបច្ចេកទេសការជួសជុលប្រាសាទបុរាណនិងការងារអភិរក្សនានា ជាច្រើនកន្លែងកន្លងមក។
សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បាននិងកំពុងបើកកិច្ចប្រជុំនេះ មានរយៈ២ថ្ងៃ ចាប់ពីថ្ងៃទី១១រហូតដល់ថ្ងៃទី១២ខែធ្នូ។នៅថ្ងៃសុក្រទី១២ ខែធ្នូឆ្នាំ២០២៥ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក និងបើកកិច្ចប្រជុំពេញអង្គលើកទី៣២៕









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន