ព័ត៌មាន
ជនភៀសសឹកបានកើនដល់ ៧ខេត្ត មានជាង ៥៧ ពាន់គ្រួសារ ស្មើនឹងមនុស្សជិត ១៩៨ ពាន់នាក់
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញ សេចក្តីប្រកាសព័ត៍មានថា គិតពីម៉ោង ៦ល្ងាច ម្សិលមិញ ថ្ងៃទី១០ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹកនេះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើល្មើសច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់របស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូ មកនោះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន ជាច្រើនកន្លែង។ ហេតុការណ៍នេះនាំឱ្យមាន ជនភៀសសឹកបានកើនដល់ ៦ខេត្ត មានសរុបចំនួនជនភៀសសឹកបានកើនដល់ ៥៧ ១០៥គ្រួសារ ស្មើនឹងមនុស្ស ១៩៧ ៧៥៤ នាក់។
– គិតពីថ្ងៃទី៧ ខែធ្នូ មក ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់ ៦ ៤៧៧គ្រួសារ ស្មើនឹងមនុស្សចំនួន ២២ ៣៩០នាក់។
– ខេត្តឧត្តរមានជ័យ មានជនភៀសសឹកកើនដល់ ១១ ៦០៧គ្រួសារ ស្មើនឹងមនុស្សចំនួន ៣៩ ៩៤៥នាក់។
– ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់ ២២ ៧៩៩គ្រួសារ ស្មើនឹងមនុស្សចំនួន ៨០ ៤៤៧នាក់។
– ខេត្តបាត់ដំបង មានជនភៀសសឹកកើនដល់ ១ ៧៧៤គ្រួសារ ស្មើនឹងមនុស្សចំនួន ៦ ៩១៤នាក់។
– ខេត្តពោធិ៍សាត់ មានជនភៀសសឹក កើនដល់ចំនួន ៩០០គ្រួសារ ស្មើនឹងមនុស្សចំនួន ៣ ២២១នាក់។
– ខេត្តកោះកុង មានជនភៀសសឹកចំនួន ៣១០នាក់។
– ចំណែកនៅខេត្តសៀមរាប បានទទួលជនភៀសសឹកកើនដល់ ១៣ ៥៥១គ្រួសារ ស្មើនឹងមនុស្ស ចំនួន ៤៤ ៥២៧នាក់។
គួរឱ្យដឹងថា ចំនួនប្រជាពលរដ្ឋភៀសសឹកនេះ គិតតែតាមមណ្ឌលសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលដែនដីខេត្តប៉ុណ្ណោះ មិនរាប់បញ្ចូលចំនួនប្រជាពលរដ្ឋភៀសសឹកដែលស្វ័យភៀសសឹកដោយខ្លួនឯង ទៅកាន់ទីកន្លែង សុវត្ថិភាពផ្សេងៗទៀតឡើយ។ រហូតមកដល់ព្រឹកនេះ នៅតែបន្តមានពលរដ្ឋភៀសសឹកទៅកាន់តំបន់សុវត្ថិភាព គ្រប់មូលដ្ឋានខេត្តពាក់ព័ន្ធជាបន្តបន្ទាប់។
ចំពោះ ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន៖ ពុំទាន់មានរបាយការណ៍ថ្មីនៅឡើយ។ ប៉ុន្តែការប៉ះពាល់ជារួមគឺផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ប្រជាពលរដ្ឋ អគារ ក្រុមហ៊ុនឯកជន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជា ច្រើនកន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ដោយសារភាគីថៃបានបង្កើនការបាញ់ផ្លោង និងទម្លាក់គ្រាប់ពីយន្តហោះ F16 សំដៅចូលភូមិឋាន និងតំបន់ទីប្រជុំជនស៊ីវិល រហូតដល់ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីព្រំដែន។ សេវាជាមូលដ្ឋានដែលអាជ្ញាធរត្រូវផ្ដល់ និងពលរដ្ឋត្រូវទទួលបាន បានផ្អាកស្ទើរទាំងស្រុង ខណៈ សាលារៀនរដ្ឋ និងឯកជនជិត ៩០០កន្លែង បានបិទទ្វារ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សជិត៣សែននាក់។ នេះមិនទាន់គិតពីផលវិបាក នៃផ្សែងពុលដ៏អាក្រក់ ដែលភាគីថៃបន្តប្រើក្នុងប្រតិបត្តិការឈ្លានពានកម្ពុជា ដោយគ្មានសតិសម្បជញ្ញៈ និងផ្ទុយពីច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ករណីស្លាប់ និងរបួស គិតពីថ្ងៃទី៧ ខែធ្នូ មកដល់ព្រឹកថ្ងៃទី១១ ខែធ្នូ នេះ ចំនួនពលរដ្ឋ ខ្មែរស្លាប់សរុបមានចំនួន១០នាក់ ខណៈពលរដ្ឋរងរបួសមានប្រមាណ៦០នាក់ ភាគច្រើនកំពុងបន្តសង្គ្រោះ បន្ទាន់ដោយក្រុមគ្រូពេទ្យ៕
ព័ត៌មានពិស្ដារ៖ សេចក្ដីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ


-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ