ព័ត៌មាន
ទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
សកម្មភាពដ៏កំរោលរបស់យោធាថៃ កាន់តែសាហាវ ក្រៅពីបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិល ពិសេសជាសាលារៀន និងបានបាញ់បំផ្លាញប្រាសាទជាទីសក្ការៈរបស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិនោះ ឥឡូវថែបានផ្លោងចូលបរិវេណមន្ទីរពេទ្យថែមទៀត។
នៅក្នុងសន្និសីទសារព័ត៌មាន រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់ពីវេលាម៉ោង ១០៖២០នាទី ដល់ម៉ោង ១២៖០០នាទី ថ្ងៃនេះ យោធាថៃបានបាញ់ផ្លោង កាំភ្លើងធំប្រភេទ ១០០មម និង ១០៥មម ចំនួន ៣៥គ្រាប់ ចូលទៅក្នុងភូមិសាស្ត្រ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន និងបានបាញ់ផ្លោងចូលបវិវេណមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជា ទីតាំងស៊ីវិលបន្តទៀត ដែលទង្វើនេះកាន់តែសាហាវជាងមុន។
សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូតដល់ល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១១នាក់ (ក្នុ្ងងនោះមានទារក ១នាក់ ផងដែរ) និងរងរបួសជនស្លូតត្រង់ចំនួន ៧៤នាក់។
គួររម្លឹកឡើងវិញថា យោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកមកលើកងកម្លាំងរបស់ប្រទេសកម្ពុជា ដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះចម្បាំង F-16 និងផ្សែងពុល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀង បទឈប់បាញ់ និងសេចក្តីថ្លែងការរួម ស្ដីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបតចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខ ប្រធាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Anwar Ibrahim។ ទង្វើអមនុស្ស និងយង់ឃ្នងទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់ មនុស្សធម៌អន្តរជាតិ ព្រមទាំងជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម ផងដែរ។
គួរបញ្ជាក់ថា យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ការវាយប្រហារ ឬគោលដៅនៃការវាយប្រហារចំពោះទីតាំងជនស៊ីវិល គឺត្រូវហាមឃាត់ជាដាច់ខាត ហើយការប្រើប្រាស់ផ្សែងពុល គឺជាការរំលោភបំពានអនុសញ្ញា ស្តីពី អាវុធគីមី ដែល ប្រទេសថៃជាភាគី ផងដែរ៕

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន