ព័ត៌មាន
អ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថានៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះបាន ទាហានឈ្លានពានថៃបានធ្វើការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជាកាន់តែខ្លាំង និងសាហាវជាងមុន ដោយប្រើប្រាស់រថក្រោះ កាំភ្លើងធំគ្រប់ប្រភេទ ឧស្ម័ន្រពុល រួមទាំងយន្តហោះចម្បាំងF-16ជាដើម ខណៈទង្វើដ៏សាហាវនេះគឺបង្ហាញអំពីភាពព្រៃផ្សៃ និងអសីលធម៌បំផុត រួមទាំងបំពានច្បាប់អន្តរជាតិជាដើម។
ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពក្រោយទាហាន ឈ្លានពានថៃបើកការបាញ់ប្រហារមកលើកម្ពុជានោះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា ទាហាន ឈ្លានពានថៃ បានបន្តពង្រីកយោធា និងអាវុធធុនធ្ងន់បាញ់សន្ធប់មកលើទឹកដីកម្ពុជាកាន់តែខ្លាំង និងព្រៃ ជាងមុន ដោយទង្វើនេះបានក្បត់ទៅនឹងកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ជាពិសេសកិច្ចព្រមព្រៀង បទឈប់បាញ់ និងថែមទាំងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិជា ដើម។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា ថា មកដល់ពេលនេះទាហានឈ្លានពានថៃ បានកំពុងបន្តបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជានៅឡើយ។ តែទោះជាយ៉ាងណាក៏ដោយវីរៈកងទ័ពកម្ពុជាបានកំពុងឈរជើងយ៉ាងរឹងមាំ និងស្វិតស្វាញបំផុតក្នុងកិច្ច ការពារនូវបូរណភាពទឹកដីរបស់ខ្លួនទោះក្នុងតម្លៃណាក៏ដោយ ហើយកងទ័ពកម្ពុជាបានធ្វើការឆ្លើយតបទៅចោរឈ្លានពានគ្រប់គោលដៅ និងគ្រប់ពេលវេលាទាំងអស់៕
អត្ថបទ បាន ចក់
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន