ព័ត៌មាន
ព្រះសង្ឃ និងក្រុមការងារធនាគារជាតិ នាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹកនៅស្រុកស្រីស្នំ
ភ្នំពេញ ៖ ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងក្រុមការងារធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូន គ្រួសារយោធិន និងប្រជាពលរដ្ឋភៀសសឹក ក្នុងជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្ត មួយកន្លែង នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។
ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម, មហាឧបាសិកា ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ បាននិងមន្ត និងចុះសួរសុខទុក្ខ និងនាំយក អំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនគ្រួសារយោធិន និងប្រជាពលរដ្ឋប្រមាណ ១ ៣៨៨ គ្រួសារ ដែលបាន ផ្លាស់ទីចេញពីតំបន់ប្រឈម ក្នុងជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្តមួយកន្លែង នៅ ក្នុងស្រុកស្រីស្នំ ខេត្តព្រះសៀមរាប។
ក្នុងពិធីនេះ, លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាបាល ដែលបាននិងកំពុងយកចិត្តទុកដាក់ជាទីបំផុត លើបញ្ហាដែលកំពុងប្រឈមជម្លោះព្រំដែនរវាងកម្ពុជា-ថៃនិង ការរស់នៅរបស់ប្រជាជន ភៀសសឹក នៅតាមទីសុវត្ថិភាពផ្សេងៗ។ លោកជំទាវ បន្ថែមថា បញ្ហានេះយើងត្រូវចងចាំថា សន្តិភាពពិតមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នាថែរក្សា ការពារឲ្យបានដាច់ខាត និងដឹងគុណចំពោះស្ថាបនិកឯកសន្តិភាព គឺសម្ដេចតេជោ សែន។
លោកជំទាវបណ្ឌិត បន្តទៀតថា ពេលវេលានេះយើងត្រូវរួមសាមគ្គីគ្នា ធ្វើអ្វីៗគឺដើម្បីជាតិមាតុភូមិ និងសេចក្ដីសុខរបស់ប្រជា ជាតិទាំងមូល ចំណែកការសម្រេចចិត្តរបស់បងប្អូន កូនចៅ និងគ្រួសារ ដែលជាទ័ពជួរមុខនៅពេលនេះដែរ គឺជាការលះបង់ដ៏ធំធេង ដែលយើងទាំងអស់គ្នានៅជួរក្រោយមិនអាចភ្លេចបានឡើយ និងបន្តគាំទ្រអស់ពីកម្លាំងកាយចិត្ត នូវវីរៈភាពមិនបំភ្លេចបានឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ យកចិត្តបញ្ហាថែទាំសុខភាព ពិសេសលើអនាម័យ ដើម្បីជៀសចេញពីជម្ងឺដង្កាត់ផ្សេងៗ និងមានសុខភាពល្អគ្រប់ៗគ្រួសារ នាអំឡុងពេលស្នាក់បណ្តោះអាសន្ននេះ។
ក្នុងឱកាសនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បាននាំយកអំណោយចែកជូនប្រពលរដ្ឋរួមមាន៖ ភួយ ចំនួន ២ពាន់, ទឹកត្រី ១ ពាន់យួរ, ទឹកស៊ីអ៊ីវ ២ពាន់ ៣០០យួរ, ស្ករស ១ពាន់កញ្ចប់, អំបិល ១ពាន់កញ្ចប់, មី ២០០កេស, អង្ករ ៣០តោន, តង់ ១៨០, ត្រីងៀត ៥០គីឡូក្រាម, សាច់ក្រក ៦០០គីឡូក្រាម, សាប៊ូ ២០០កេសតូច, ឆៃប៉ូវ ៥០គីឡូក្រាម, ត្រីខ ១០កេស, ទឹកសុទ្ធ ១០០ កេស, សាច់ជ្រូកផាត់ ៧០គីឡូក្រាម, អាវរងាររបស់លោក ខាំ និមិត្ត ចំនួន ៥០០ អាវ ព្រមទាំងបានផ្តល់ថវិកាមួយចំនួន៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន