ព័ត៌មាន
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩នៅឆ្នាំ២០២៦
ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយកិច្ចប្រជុំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។
ដើម្បីត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) ដែលនឹងត្រៀមប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសេន៍ បានបង្តើតក្រុមការងារគណៈកម្មការ អនុគណៈកម្មការ ដើម្បីរៀបចំកិច្ចប្រជុំនេះឲ្យកាន់មានប្រសិទ្ធភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានណែនាំឲ្យក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ បែងចែកការងារឲ្យបានច្បាស់លាស់ទៅតាមជំនាញ ទីតាំងសម្រាប់រៀបចំកម្មវិធី កិច្ចប្រជុំនានាដែលពាក់ព័ន្ធ។ ក្នុងនោះដែរឯកឧត្តម អគ្គនាយកបានណែនាំឲ្យចាត់ចែងក្រុមការងារដែលត្រូវតាមប្រធានគណៈប្រតិភូ ភរិយារបស់គណៈប្រតិភូ និងប្រតិភូអមដំណើរ។ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក សុខ វាសនា បានឲ្យក្រុមការងារទាំងអស់ចាប់ផ្ដើមត្រៀមរៀបចំ គ្រប់ការងារដែលបានដាក់ជូនក្នុងតួនាទីភារកិច្ច ក្នុងសេចក្តីសម្រេច ជាពិសេសត្រូវបត់បែនទៅសភាពការណ៍ ដើម្បីឲ្យការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន