ព័ត៌មាន
ក្រសួងវប្បធម៌ បើកសិក្ខាសាលា ស្តីពី “សិទ្ធិអ្នកនិពន្ធឌីជីថល” ដើម្បីធ្វើវិសោធនកម្មច្បាប់ សិទ្ធិអ្នកនិពន្ធ
ថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមជំនួយបច្ចេកទេសពីគម្រោង Expert Deployment Mechanism for Trade and Development (EDM) ស្តីពី កម្មសិទ្ធិបញ្ញារបស់ប្រទេសកាណាដា បានរៀបចំសិក្ខាសាលា ស្តីពី “សិទ្ធិអ្នកនិពន្ធឌីជីថល” នៅសណ្ឋាគារហ្វ៊ែរហ្វៀលភ្នំពេញ Fairfield by Marriott Phnom Penh ។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីបង្កើនការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗសម្រាប់ការធ្វើវិសោធនកម្មច្បាប់ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយផ្តោតលើបញ្ហាបច្ចេកវិទ្យាឌីជីថល កិច្ចការពារស្នាដៃ និងតម្រូវការថ្មីៗក្នុងបរិបទពាណិជ្ជកម្មឌីជីថល ក៏ដូចជាចូលរួមជាផ្នែកមួយក្នុងការរៀបចំឯកសារបច្ចេកទេសសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន–កាណាដា (ASEAN–Canada Free Trade Agreement – ACAFTA)។
គួរបញ្ជាក់ថា កម្មវិធីមានការចូលរួមយ៉ាងឱឡារិកនិងសកម្មពីភាគីពាក់ពន្ធ័សំខាន់ៗជាច្រើន រួមមានអ្នកជំនាញ មេធាវី កម្មសិទ្ធិបញ្ញា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ISP មានដូចជា Cellcard, Smart, Metfone, MekongNet និងស្ថាប័នអប់រំមួយចំនួនដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BIU), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE), សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) និង បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ សិក្ខាសាលានេះ គឺជាឱកាសសំខាន់មួយសម្រាប់បង្កើតវេទិកាពិភាក្សា ចែករំលែកចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ស្ថាប័នឧស្សាហកម្ម និងវិទ្យាស្ថាននានា ក្នុងការអភិវឌ្ឍន៍វិស័យសិទ្ធិនិពន្ធនៅកម្ពុជា ពិសេសក្នុងបរិបទឌីជីថលបច្ចុប្បន្ន៕







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន