ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline បើកជើងហោះហើរត្រង់ពីតួគីយ៉េ មកកាន់រាជធានីភ្នំពេញ
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline បានប្រកាសជាផ្លូវការអំពីការតភ្ជាប់ជើងហោះហើរត្រង់ពីអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួគីយ៉េ មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋTürkiye នេះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានដឹកអ្នកដំណើរសរុប ១០៩នាក់។

នៅក្នុងពិធីសម្ពោធជើងហោះហើរថ្មីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ការបើកជើងហោះហើរថ្មីនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជាទេ ប៉ុន្តែក៏ជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាងកម្ពុជា និងទួរគីផងដែរ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់បន្ថែមទៀតថាការដាក់ឱ្យប្រើប្រាស់ជើងហោះហើរដែលបានគ្រោងទុករបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគីនឹងដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងការតភ្ជាប់របស់កម្ពុជាទៅកាន់អឺរ៉ុប និងក្រៅប្រទេស ពង្រីកជម្រើសនៃការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជា, គាំទ្រដល់កំណើននៃការផ្លាស់ប្តូរអាជីវកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; និងពង្រឹងវត្តមានរបស់កម្ពុជាក្នុងបណ្តាញអាកាសចរណ៍ពិភពលោក។

ជើងហោះហើរត្រង់ពីអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួគីយ៉េ មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកដំណើរការ៣ដង ក្នុងមួយសប្តាហ៍ ដោយប្រើយន្តហោះ Boeing 777-300ER ។
ក្រុមហ៊ុនអាកាសចរណ៍ទួរគី ជាក្រុមហ៊ុនអាកាសចរណ៍ទី៣៦ ដែលប្រតិបត្តិការក្នុង និងក្រៅប្រទេសកម្ពុជា។ គិតមកដល់ពេលនេះ កម្ពុជាអាចភ្ជាប់ការហោះហើរដោយផ្ទាល់ទៅកាន់ទីក្រុងចំនួន៤៦ នៅលើពិភពលោក និង ១៧ប្រទេសដោយការដឹកជញ្ជូនតាមផ្លូវអាកាស។

សូមជម្រាបជូនថា ពិធីសម្ពោធការហោះហើរត្រង់របស់តួគីយ៉េ មានការអញ្ជើញចូលរួមពី លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួគីយ៉េ (Türkiye) ប្រចាំនៅកម្ពុជា , ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក Bilal Ekşi នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ទួរគី, អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត៕



-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន