ព័ត៌មាន
កម្ពុជាបញ្ជាក់ជាថ្មីអំពីការប្តេជ្តាចិត្តឥតងាករេ ចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិដល់ UN
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកម្មវិធីប្រារព្ធខួបលើកទី៧០ឆ្នាំ (១៩៥៥-២០២៥) នៃការចូលជាសមាជិក អ.ស.ប. របស់ក្រុមប្រទេសចំនួន១៦ រួមទាំងកម្ពុជា ក្រោមមូលបទ “៧០ឆ្នាំនៃភាពជាដៃគូ៖ គាំទ្រពហុភាគីនិយមសម្រាប់អនាគតរួមនិងប្រកបដោយចីរភាព” នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។
នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម បានគូសបញ្ជាក់ពីគោលការណ៍នៃធម្មនុញ្ញ អ.ស.ប. ដែលត្រូវបានរៀបចំដើម្បីការពារគ្រប់ប្រទេសទាំងអស់, បញ្ជាក់ជាថ្មីពីការប្តេជ្តាចិត្តឥតងាករេរបស់កម្ពុជាចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិ, ប្រកាសថ្កោលទោសការប្រើប្រាស់កម្លាំង ហើយបានគូសបញ្ជាក់ច្បាស់ថា រាល់ការញុះញង់នានា ឬលេសដើម្បីប្រើកម្លាំងទ័ព គឺជាការរំលោភលើនិយាមតំបន់និងអន្តរជាតិ។
ប្រទេសទាំង១៦ក៏បានដាក់ចេញនូវតែមប្រៃសណីយ៍របស់អ.ស.ប. ដែលបង្ហាញពីខួប៧០ឆ្នាំនៃការចូលជាសមាជិកអ.ស.ប.ផងដែរ៕






-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន