ព័ត៌មាន
មកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា
រហូតមកដល់ម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូនេះ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ចាប់តាំងពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែធ្នូនេះ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈ សន្និសីទសារព័ត៌មាន អំពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅព្រឹកថា មកទល់ព្រឹកនេះ យោធាថៃនៅបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ។
ក្នុងនោះស្ថានភាពនៅយោធភូមិភាគទី៤ យោធាថៃបានធ្វើការបាញ់កាំភ្លើងបំពាក់លើរថក្រោះនៅតំបន់ជាំតែ និងតំបន់ផ្ទះតាម៉ុក, និងប្រើប្រាស់ Sniper បាញ់ចូលក្នុងភូមិសាស្រ្ដទួល៩៥, ប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តទៅលើភូមិសាស្រ្តប្រាសាទតាមាន់ និងប្រាសាទតាក្របី និងប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តបាញ់ទៅគ្រប់គោលដៅនៅតំបន់អានសេះ ភ្នំ ៥០០ អូរផ្កាស្នែ, ទ្វាដែក និងភ្នំពងចាប។ យោធាថៃក៏បានបន្តធ្វើការវាយប្រហារដោយអាវុធគ្រប់ធន់មកកាន់ទីតាំងថ្មដូន ជប់គគី និងប្រាសាទតាក្របីផងដែរ។ ចំណែកនៅយោធភូមិភាគទី៥ យោធាថៃបានបន្តបាញ់ប្រហារលើភូមិសាស្រ្ដភូមិព្រៃចាន់ដោយបានបាញ់ផ្សែងពុល និងធ្វើការបាញ់ប្រហារទៅលើភូមិសាស្រ្ដបឹងត្រកួន និងភូមិជោគជ័យ។
សូមបញ្ជាក់ថា សកម្មភាពប្រដាប់អាវុធយ៉ាងឃោរឃៅ និងដ៏កំរោលរបស់យោធាថៃឈ្លានពានកម្ពុជា បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ មានពលរដ្ឋស៊ីវិលខ្មែរចំនួន ១១នាក់បានស្លាប់ ក្នុងនោះមានទារកម្នាក់ និងរងរបួសជាង៧០នាក់ដោយសារតែទាហានឈ្លានពានថៃបានបើកការបាញ់ប្រហារយ៉ាងឃោឃៅ និងអមនុស្សធម៌បំផុតនោះ៕
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន