ព័ត៌មាន
អាមេរិកស្រូបយកទំនិញកម្ពុជាសរុបជាង ១១,៥ ពាន់លានដុល្លារគាំទ្រកំណើនខ្ពស់នៃការនាំចេញ
នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥, ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់សរុបប្រមាណជាង ១១,៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៧ ភាគរយ ធៀបនិងឆ្នាំមុន ដោយបានគាំទ្រកំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាម៉េរិក នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥, មានទំហំទឹកប្រាក់ សុបជិត ១១,៩ ពាន់លានដុល្លារដុល្លារអាមេរិក កើនឡើងជិត ២៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា និងឆ្នាំ២០២៤, បច្ចុប្បន្នទីផ្សារមួយ នេះឈរក្នុងលំដាប់ទី១ នៃទីផ្សារនាំចេញសរុបរបស់កម្ពុជាដែលកំណើនខ្ពស់ ដោយបានកំពុងគាំទ្រដល់ការរីកលូតលាស់ និងបង្ហាញឱ្យឃើញ អំពីកិច្ចសហប្រតិប្រតិបត្តិការល្អ ជាពិសេសការធ្វើពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។
ចំពោះការនាំចេញ, នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអាម៉េរិក មានទឹក ប្រាក់សរុបប្រមាណជាង ១១,៥ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ២៧ ភាគរយ ធៀបនិងឆ្នាំ២០២៤ (ដែលមានទឹកប្រាក់នាំ ចេញជាង ៩ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ) ក្នុងនោះចំពោះប្រភេទទំនិញសំខាន់ៗ ដែលបាននិងកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ ទំនិញរបស់កម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផលពីកសិកម្មជាដើម។ ដោយឡែកការនាំចូលពីសហរដ្ឋអាមេរិកវិញនៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ៣៦៧ លានដុល្លារអាម៉េរិក បានកើនឡើង ៥០ ភាគរយ បើធៀប រយៈពេលដូចគ្នានិងឆ្នាំ២០២៤។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥នេះ, ប្រទេសដែលជាដៃគូរបស់កម្ពុជា គាំទ្រដល់កំណើននៃការនាំចេញទំនិញរួមមាន៖ ទីផ្សារសហរដ្ឋអាមេរិក ជាង ១១,៥ លានដុល្លារ កើនឡើងជាង ២៧ ភាគរយ, វៀតណាម ជាង ៧ ១៣០ លានដុល្លារ ថមថយ -០,៦ ភាគរយ, ចិនជាង ១ ៥០០ លានដុល្លារ ថមថយ ៦ ភាគរយ, ជប៉ុន ជាង ១ ៤០០ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, កាណាដាជាង ១ ១៦៦ លានដុល្លារ កើនឡើងជាង ១៥ ភាគរយ, អេស្បាញជាង ១ ០០០ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, អង់គ្លេស ៩៣៣ លានដុល្លារ កើនឡើង ៥ ភាគរយ, ហូឡង់ ៨៨២ លានដុល្លារ កើនឡើងជិត ២១ ភាគរយ ក្រៅពីនេះកម្ពុជាមានទីផ្សារជាច្រើនទៀត ដែលបានកំពុង គំាទ្រដល់កំណើននាំចេញរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន