ព័ត៌មាន
ស្ថានទូតឥណ្ឌា បានរៀបចំព្រឹត្តិការណ៍មុនសន្និសីទ AI Impact Summit 2026
ថ្ងៃទី ១១ ធ្នូ ២០២៥ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានរៀបចំព្រឹត្តិការណ៍មុនសន្និសីទ AI Impact Summit 2026 ដើម្បីផ្សព្វផ្សាយអំពីសន្និសីទ AI ដែលឥណ្ឌានឹងធ្វើម្ចាស់ផ្ទះនៅខែកុម្ភៈ ២០២៦។ ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការពិភាក្សា និងការចែករំលែកគំនិតអំពីតួនាទីសារៈសំខាន់របស់ AI ក្នុងការកសាងអនាគតដែលរួមបញ្ចូលគ្នា មានក្រមសីលធម៌ និងមានចីរភាព។
ព្រឹត្តិការណ៍នេះ មានការចូលរួមពី សមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏ដូចជានាយកនាយកដ្ឋានរដ្ឋាភិបាលឌីជីថល រួមទាំងភាគីឥណ្ឌា ដែលពិភាក្សាពីការរីកចម្រើន AI នៅកម្ពុជា និងឱកាសសហការជាមួយឥណ្ឌា។លើសពីនេះ ក្រុមហ៊ុនចំនួន២ របស់ឥណ្ឌាក៏បានចូលរួមផ្តល់ទស្សនៈអំពីឧស្សាហកម្ម AI និងគោលនយោបាយ AI នៅឥណ្ឌាផងដែរ។
ឯកឧត្តម Vanlalvawna Bawitlung អគ្គរាជទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា AI Summit 2026 ផ្តោតលើប្រទេសកំពុងអភិវឌ្ឍ និងធានាបច្ចេកវិទ្យាថ្មីៗត្រូវបានចែករំលែកដោយស្មើភាព។ ព្រឹត្តិការណ៍នេះក៏ដើម្បីបង្ហាញថា AI អាចជួយអភិវឌ្ឍសង្គម និងបរិស្ថានបានដោយចីរភាព។
វេជ្ជបណ្ឌិត តានូ ព្រីយ៉ា ( Dr. Tanu Priya ) លេខាទី១ មកពីស្ថានទូតឥណ្ឌា ក៏បានបង្ហាញអំពីចក្ខុវិស័យ AI Impact Summit 2026 ដែលផ្អែកលើគោលការណ៍ ៣៖ មនុស្ស – ភពផែនដី – ការរីកចម្រើន។ សន្និសីទនេះនឹងពិភាក្សាជុំវិញ “៧ ចក្រា” ដូចជា ការបណ្តុះកម្លាំងមនុស្ស, AI មានសុវត្ថិភាព, ការច្នៃប្រឌិត, វិទ្យាសាស្ត្រ, ធនធាន AI, កំណើនសេដ្ឋកិច្ច និងផលប្រយោជន៍សង្គម។
ព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញារបស់ឥណ្ឌាក្នុងការលើកកម្ពស់ AI ដែលគាំទ្រធនធានមនុស្ស ការអភិវឌ្ឍបរិស្ថាន និងការរីកចម្រើនបច្ចេកវិទ្យាដែលស្មើភាព។ ព្រឹត្តិការណ៍ក៏មានគោលបំណងពង្រឹងការសហការកម្ពុជា–ឥណ្ឌា ក្នុងវិស័យ AI ការស្រាវជ្រាវ ការច្នៃប្រឌិត និងការកសាងសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាព និងបំលែងឌីជីថលក្នុងអនាគត។
អត្ថបទ៖ គឹម ហុក
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន