ព័ត៌មាន
រដ្ឋមន្ត្រីអប់រំ ចូលរួមពិព័រណ៍សៀវភៅ លើកទឹកចិត្ត លើកកម្ពស់ ការអាន ការសរសេរ ស្រាវជ្រាវ នៅកម្ពុជា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញទស្សនាស្ដង់ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ នៅ Elysée កោះពេជ្រ ដើម្បីចូលរួមលើកទឹកចិត្ត និងលើកកម្ពស់ ការអាន ការសរសេរនៅកម្ពុជា ព្រមទាំងជំរុញដល់ កវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ អ្នកចងក្រងសៀវភៅ បន្តការខិតខំប្រឹងប្រែង ក្នុងការសរសេរស្រាវជ្រាវស្នាដៃរបស់ខ្លួន ប្រកបដោយគុណភាព និង គុណតម្លៃ សំដៅចូលរួមអភិវឌ្ឍផ្នត់គំនិតអ្នកអានឱ្យរីកចម្រើន និងកាន់តែច្រើនសម្បូរបែប។
គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥ នេះ ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៨:០០ យប់ ស្ថិតនៅ Elysée – កោះពេជ្រ ប្រមូលផ្ដុំទៅដោយសៀវភៅថ្មីៗ ជាច្រើនម៉ឺនក្បាលមានដូចជា សៀវភៅកុមារ សៀវភៅប្រវត្តិសាស្ត្រ ស្រាវជ្រាវ ប្រលោមលោក លើកទឹកចិត្ត និងបណ្តុះផ្នត់គំនិត និងសៀវភៅជាច្រើនភាសាសម្រាប់មនុស្សគ្រប់វ័យ ពីអ្នកនិពន្ធខ្មែរជើងចាស់ អ្នកនិពន្ធល្បីៗ និងអ្នកនិពន្ធជំនាន់ថ្មី៕








-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន