ព័ត៌មាន
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត
ពោធិ៍សាត់៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខ បងប្អូនវីរៈកងទ័ពសមរភូមិជួរមុខឈរជើងនៅថ្មដា ស្រុកវាលវែង ព្រំដែនកម្ពុជា-ថៃ ដែលមានរបួស កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានសម្តែងក្តីសោកស្តាយចំពោះបងប្អូនវីរៈកងទ័ពដែលបានរងរបួស ហើយសូមកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនវីរៈកងទ័ពដែលមានលះបង់ពលីដើម្បីជាតិមាតុភូមិ និងប្រជាជន និងសូមជូនពរឲ្យបងប្អូនវីរៈកងទ័ពឆាប់បានជាសះស្បើយឡើងវិញ ។ ជាមួយគ្នានោះ ឯកឧត្តម ស៊ុយ សែម បានប្រគល់ជូនថវិកាមួយចំនួនលើទឹកចិត្តដល់បងប្អូនវីរៈកងទ័ពដែលកំពុងសម្រាកព្យាលផងដែរ ។
បើតាមតំណាងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថា ត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មានបងប្អូនវីរៈកងទ័ពមកពីថ្មដា ស្រុកវាលវែង ចំនួន១១នាក់កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យខេត្ត និងចំនួន៥រូបបញ្ជូនបន្តទៅរាជធានីភ្នំពេញ ។
បើតាមការសាកសួរ បងប្អូនវីរៈកងទ័ព ទោះជាពេលនេះពួកគាត់កំពុងសម្រាកព្យាលបាលរបួសក៏ពិតមែន តែបេះដូងរបស់ពួកគាត់គឺនៅសមរភូមិជួរមុខជានិច្ច ឲ្យតែបានជាសះស្បើយពេលណាពួកគាត់ប្តជ្ញានឹងត្រឡប់ទៅចូលរួមការពារទឹកដីជូនជាតិវិញភ្លាម ៗ ។










-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា