ព័ត៌មាន
ប្រធានាធិបតីសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ
ភ្នំពេញ៖ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េបានសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ ដែលបានកលតឡើងជាថ្មីនេះ។
ការសម្តែងក្តីបារម្ភខណៈឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចូលជួបប្រគល់សារតាំងជូន ឯកឧត្តម លី ជេម្យ៉ង់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ជាមួយបណ្តាអង្គទូតមកពីប្រទេសចំនួន ៧ ផ្សេងទៀត។
យោងតាមបណ្តាញសង្គមរបស់ស្ថានឯកអគ្គរាជរដ្ឋទូតកូរ៉េនៅកម្ពុជាបានឲ្យដឹងថាក្នុងជំនួបកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម ឯកអគ្គរាជទូត ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ជូនដល់ឯកឧត្តមប្រធានាធិបតីលី និងប្រជាជនកូរ៉េផងដែរ។
ឯកឧត្តម ឯកអគ្គរាជទូតបានមានប្រសាសន៍ថា កម្ពុជាតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ លើគ្រប់វិស័យ ដែលបានបំរើដល់ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរកន្លងមក។
ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវមោទកភាពដែលមានឱកាសមកបំពេញបេសកកម្មក្នុងប្រទេសកូរ៉េដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ព្រមទាំងមានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏សំបូរបែប។
ឯកឧត្តមបានធ្វើការប្តេជ្ញាចិត្តថានឹងខំប្រឹងប្រែងឱ្យអស់លទ្ធភាពបន្តពង្រឹងទំនាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម ប្រធានាធិបតីលី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម ឃួន ផុនរតនៈ ដែលបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងសហការបានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ។
បន្ថែមពីនេះ ឯកឧត្តមប្រធានាធិបតីក៏បានសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃក្នុងពេលថ្មីៗនេះ ដោយសង្ឃឹមថាប្រទេសទាំងពីរអាចត្រលប់មកតុចរចា ដោះស្រាយជម្លោះតាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ៕
បាន សុខរិទ្ធិ
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន