ព័ត៌មាន
BREAKING NEWS | ប្រធានអាស៊ាន៖កម្ពុជា និងថៃ បញ្ឈប់ការប្រើប្រាស់កម្លាំងឬចលនាប្រដាប់អាវុធទៅមុខទៀត ដោយអនុវត្តចាប់ពីម៉ោង១០យប់នេះតទៅ ខណៈអាមេរិកបើកផ្កាយរណបសង្កេតការណ៍រួមជាមួយក្រុម AOT ចុះដោយផ្ទាល់
ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានបញ្ជាក់នៅមុននេះថា បន្ទាប់ពីការពិភាក្សារបស់ឯកឧត្តម ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងដោយសារតែភាពតានតឹងនៅតែបន្តនៅតាមព្រំដែនកម្ពុជា-ថៃ ឯកឧត្តម បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយឡែកពីគ្នាថែមទៀត។
ឯកឧត្តមបានថ្លែងថា ក្នុងអំឡុងពេលនៃការពិភាក្សាគ្នានេះ ឯកឧត្តម បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ីចំពោះស្ថានភាពនេះ ហើយបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា បញ្ឈប់គ្រប់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាណាមួយបន្ថែមទៀត រួមទាំងបញ្ឈប់ការប្រើប្រាស់កម្លាំង ឬចលនាប្រដាប់អាវុធទៅមុខទៀត ដោយមានប្រសិទ្ធភាពចាប់ពីយប់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១០ យប់នេះតទៅ (13 December 2025 at 22:00 -UTC+7)។
ឯកឧត្តមនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីបានបញ្ជាក់ថា ដើម្បីគាំទ្រដល់ការបន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់តម្លាភាព ឯកឧត្តមបានស្នើសុំការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី ដើម្បីតាមដានការវិវត្តន៍នៅលើដី។ បេសកកម្មនេះ នឹងត្រូវបានបំពេញបន្ថែមដោយសមត្ថភាពត្រួតពិនិត្យផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលចាប់ផ្តើមក្នុងពេលតែមួយ។
ឯកឧត្តមបានបន្តថា ការរកឃើញពីការត្រួតពិនិត្យផ្កាយរណប និងការសង្កេតនៅនឹងកន្លែងនឹងត្រូវបានចងក្រងដោយ AOT ហើយបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី ១៦ ខែធ្នូ ខាងមុខ។ របាយការណ៍នេះនឹងផ្តល់នូវការពន្យល់ដ៏ច្បាស់លាស់អំពីស្ថានភាព រួមទាំងជំហររបស់ភាគីទាំងពីរ ក្នុងផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ឯកឧត្តមបានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីនៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថាការសន្ទនា ការអត់ធ្មត់ និងការទូតទទួលបានជោគជ័យ៕

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន